ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់ ព្រោះតែឈឺចិត្តស្អិតទ្រូងនឹងរឿងប្តីកំហូចលួចទាក់ទងមានស្រីថ្មី ហាមមិនស្តាប់ ក៏ដាច់ចិត្តគិតខ្លីលោតសម្លាប់ខ្លួនពីលើអគារខុនដូរជាន់ទី២៩ បណ្តាលឱ្យធ្លាក់ចុះមកក្រោមស្លាប់នៅនឹងកន្លែងគួរឱ្យរន្ធត់។
ករណីស្ត្រីរូបស្រស់តូចចិត្តប្តីមានស្រី លោតសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៩៤ ចំណុចអគារខុនដូរ ឌីខាស់ស៊ល រ៉ូយ៉ាល់ (DECASTLE Royal) មានទីតាំងស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន។
ស្ត្រីគំនិតខ្លីដែលខូចចិត្តប្តីមានស្រីបែរជាលោតសម្លាប់ខ្លួនពីលើអគារខុនដូរនេះ មានឈ្មោះហ្វៀង ស៊ីជុគ អាយុ២៨ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមេផ្ទះ ស្នាក់នៅបន្ទប់លេខ៧ ជាន់ទី២៩។ ចំណែកបុរសជាប្តី ជាជនជាតិចិន ធ្វើការនៅប្រទេសសិង្ហបុរី មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ។
សពរងគ្រោះត្រូវរថយន្តសាម៉ុយ ដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
(ព័ត៌មានលម្អិត សូមរង់ចាំអានកាសែតនគរធំ )