Thursday, October 16, 2025
Homeព័ត៌មានជាតិភរិយាលោកញឹក ប៊ុនឆៃ ទទួលមរណៈភាពដោយរោគាពាធ នៅក្នុងមន្ទីរពេទ្យប្រទេសថៃ

ភរិយាលោកញឹក ប៊ុនឆៃ ទទួលមរណៈភាពដោយរោគាពាធ នៅក្នុងមន្ទីរពេទ្យប្រទេសថៃ

នៅវេលាទៀបភ្លឺ ម៉ោង៤ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ភរិយាលោកញឹក ប៊ុនឆៃ លោកស្រីសម សុជាតា បានទទួលមរណៈភាពដោយរោគាពាធ ក្នុងជន្មាយុ៦០ឆ្នាំ នៅមន្ទីរពេទ្យបាងកក ប្រទេសថៃ។

ដំណឹងមរណៈភាពរបស់ភរិយាលោកញឹក ប៊ុនឆៃ ត្រូវបានហ្វេសប៊ុកផ្ទាល់របស់លោក បង្ហោះឲ្យដឹងកាលពីព្រឹកមិញនេះ។

សពលោកស្រី សម សុជាតា នឹងត្រូវដឹកមកស្រុកខ្មែរ និងតម្កល់ធ្វើបុណ្យនៅភូមិគ្រឹះលោកញឹក ប៊ុនឆៃ លេខ 22G ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយនៅថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីព្រឹក សពលោកស្រីនឹងដង្ហែទៅបូជានៅវត្តចំបក់មាស ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

RELATED ARTICLES