Saturday, October 18, 2025
Homeព័ត៌មានជាតិសាហាវណាស់!!! ស្រីដូចគ្នាសោះ វាយបំបាក់ធ្មេញ ទម្លាក់ដីតែម្តង

សាហាវណាស់!!! ស្រីដូចគ្នាសោះ វាយបំបាក់ធ្មេញ ទម្លាក់ដីតែម្តង

ខេត្តក្រចេះ ៖ ស្ត្រីវ័យចំណាស់ជាជនជាតិខ្មែរអ៊ិស្លាមម្នាក់ កំពុងសម្រាកនៅលើផ្ទះតែម្នាក់ឯង ស្រាប់តែត្រូវជនកំណាចមិនស្គាល់មុខ (ជាមនុស្សស្រី) លបឡើងទៅលើផ្ទះបិទភ្លើងងងឹតឈឹង រួចធ្វើសកម្មភាពចាប់អូសស្ត្រីចំណាស់ ទម្លាក់ពីលើផ្ទះចុះដី បន្ទាប់មកក៏ទាញដំបងវាយសំពងស្ត្រីរងគ្រោះ បណ្តាលឱ្យបែកក្បាលបាក់ធ្មេញស្ទើរអស់រងរបួសធ្ងន់។

ករណីអំពើហិង្សាដ៏ឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី13 ខែ មិថុនា ឆ្នាំ2018 នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិគ្រញូងសែនជ័យ ហៅក3 ឃុំគ្រញូងសែនជ័យ ស្រុកស្នួល។

ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ បានលើកឡើងតៗគ្នាថា ករណីនេះអាចជាករណីប្លន់សម្លាប់តែម្តង  ដោយសារតែជនបង្កហាក់មិនត្រឹមតែមានបំណងវាយធ្វើបាបស្ត្រីរងគ្រោះប៉ុណ្ណោះទេ ថែមទាំងបានព្យាយាមទាញយកទ្រព្យរបស់នៅលើខ្លួន ដូចជា ខ្សែក ខ្សែដៃ បណ្តាលឱ្យខូចទ្រង់ទ្រាយដើមទៀតផង គ្រាន់តែយកទៅមិនបាន។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានបងប្អូនសាច់ញាតិដឹកបញ្ជូនទៅកាន់ផ្ទះពេទ្យនៅក្នុងភូមិ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ។

យ៉ាងណា ករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនដៃដល់ ដើម្បីតាមប្រមាញ់ចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)

RELATED ARTICLES