Saturday, October 18, 2025
Homeព័ត៌មានជាតិប្រញាប់រត់ទៅជួយលើកដែរ តែជនរងគ្រោះបាត់ដង្ហើមទៅហើយ

ប្រញាប់រត់ទៅជួយលើកដែរ តែជនរងគ្រោះបាត់ដង្ហើមទៅហើយ

សៀមរាប ៖ បុរសម្នាក់បានកើតមានជំងឺប្រចាំកាយ (ជំងឺពុកឆ្អឹង) ជាច្រើនឆ្នាំណាស់មកហើយ លុះពេលឡើងដេកលើអង្រឹង មិនដឹងជាយ៉ាងម៉េច ស្រាប់តែធ្លាក់ពីលើអង្រឹង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៧ ភូមិភ្នៅ ឃុំតាសោម ស្រុកអង្គរជុំ។

បុរសរងគ្រោះដែលដេកធ្លាក់ពីលើអង្រឹងស្លាប់ មានឈ្មោះកែប លួង អាយុ៣៩ឆ្នាំ មុខរបកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះឆោម មុំស្រី អាយុ៣០ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅក្បែរគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលនាងកំពុងលក់ដូរចាប់ហួយសុខៗ ក៏ក្រឡេកទៅឃើញជនរងគ្រោះធ្លាក់ពីលើអង្រឹង ទើបប្រញាប់រត់ទៅជួយលើក តែពេលទៅដល់ ក៏ប្រទះឃើញជនរងគ្រោះបាត់ដង្ហើមទៅហើយ ទើបស្រែកឆោឡោឡើងផ្អើលដល់អ្នកភូមិចោមរោមមើល ហើយភ្លាមនោះ នាងក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាដេកធ្លាក់ពីលើអង្រឹង បណ្តាលឱ្យស្លាប់ប្រាកមែន ដោយមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅដេកនោលើអង្រឹងដែលចងកម្ពស់កន្លះម៉ែត្រ លុះក្រោយមក ជនរងគ្រោះក៏បានធ្លាក់ពីលើអង្រឹងចំគែមគ្រែ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

តាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញបានដឹងថា ជនរងគ្រោះបានស្លាប់ដោយសារធ្លាក់ពីលើអង្រឹងបាក់ឆ្អឹងកង ព្រោះជនរងគ្រោះមានជំងឺពុកឆ្អឹងប្រចាំកាយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES