តាកែវ ៖ ស្ត្រីវ័យចំណាំស់ម្នាក់ បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយរាប់ឆ្នាំមកហើយ ទោះជាក្រុមគ្រួសារនាំទៅព្យាបាលយ៉ាងណា ក៏មិនបានធូរស្រាលសោះ លុះប្តីនាំទៅរកគ្រូខ្មែរម្នាក់ឱ្យជួយព្យាបាល ក៏ត្រូវគ្រូខ្មែរតម្រូវឱ្យយកផ្លែរុក្មជ្ខាតិ និងសំបកឈើជាច្រើនមុខមក បុកលាយជាមួយស្រា រួចយកទៅផឹក និងចាក់ស្រោចក្បាលផង លុះផឹកថ្នាំនោះរួច ក៏កើតមានអាការៈរាកផងក្អួតផងជាច្រើនដង រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ និងទៀបភ្លឺថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិយុលចេក ឃុំជីខ្មា ស្រុកទ្រាំង។
ស្ត្រីរងគ្រោះ ដែលផឹកថ្នាំបុករួច កើតមានអាការៈរាកក្អួតរហូតដល់ស្លាប់ មានឈ្មោះប៉ិច លេន អាយុ៦០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងបានបង្កើតគណៈកម្មការមួយដែលមាន វេជ្ជបណ្ឌិត អាជ្ញាធរភូមិឃុំ និងមន្ត្រីជំនាញយុត្តិធម៌ ដើម្បីពិនិត្យស្ថានភាពរបស់សព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារជំងឺប្រចាំកាយ រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណណ្បតាមប្រពៃណី៕
(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)