ក្រោយបែកធ្លាយវីដេអូបុរសម្នាក់ប្រើអំពើហិង្សាលើកុមារ ហើយត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ទទួលរងការរិះគន់ពីអ្នកលេងហ្វេសប៊ុ យ៉ាងចាស់ដៃ ពេលនេះបុរសកំណាចរូបនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានហើយនីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមការឲ្យដឹងពីសមត្ថកិច្ចថា ជនសង្ស័យដែលប្រើអំពោះហិង្សាលើកុមារ មានឈ្មោះហិន សុផាន់ណា ភេទប្រុស អាយុ៣៩ឆ្នាំ ចំណែកកុមាររងគ្រោះ មានឈ្មោះ ហ.ឡ.ថ ភេទប្រុស អាយុ៥ឆ្នាំ (កុមាររូបនេះត្រូវជាកូនបង្កើតជនសង្ស័យ)”។
គួរបញ្ជាក់ថា សមត្ថកិច្ចក្រសួងមហាផ្ទៃ បានកំណត់មុខសញ្ញាបានភ្លាមៗ បន្ទាប់ពីឃើញនូវវីដេអូដ៏សាហាវឃោរឃៅ ដោយបុរសម្នាក់បានប្រើហុង្សាវាយទៅលើកុមារ ដោយមាត្តព្រៃផ្សៃបំផុត។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់នាំខ្លួនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសួរចម្លើយ និងរៀបចំសំណុំរឿងបន្តនីតិវិធីច្បាប់៕