Sunday, January 19, 2025
Homeព័ត៌មានជាតិជីវិតគឺជាការតស៊ូ!!! ទោះខ្លួនពិការ មានតែរទេះមួយ អាចចិញ្ចឹមឪពុកម្តាយជរា

ជីវិតគឺជាការតស៊ូ!!! ទោះខ្លួនពិការ មានតែរទេះមួយ អាចចិញ្ចឹមឪពុកម្តាយជរា

ខេត្តសៀមរាប ៖ ស្ត្រីម្នាក់នេះកើតមកមានវាសនាអភ័ព្វខ្លាំងណាស់ ធ្លាក់ខ្លួនពិការ (ខ្វិនជើង) តាំងពីកំណើត លុះដល់ធំដឹងក្តីបន្តិច ស្រាប់តែកើតមានជំងឺស្កន់ជាន់ ចេះតែវិលមុខប្រកាច់ រាកនោមជាប់ជាប្រចាំបន្ថែមទៀត ជាហេតុធ្វើឱ្យមិនអាចចូលសាលារៀនសូត្របានចេះដឹងនោះទេ ដោយងាកមកចាប់យករបរជិះរទេះដើររើសអេតចាយ យកទៅលក់បានប្រាក់ ដើម្បីចិញ្ចឹមឪពុកម្តាយជរា។

ស្ត្រីអភ័ព្វរូបនេះ មានឈ្មោះម៉ែន ចេន សព្វថ្ងៃអាយុ២៨ឆ្នាំ ជាជនពិការ (ខ្វិនជើង) ជិះតែរទេះ និងមានលំនៅក្នុងភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង។

ស្ត្រីអភ័ព្វ ម៉ែន ចេន បានរៀបរាប់ដោយសម្លេងរដឺនៗ សុភាពរាបសារគួរឱ្យចង់ស្តាប់ថា នាងមានបងប្អូនទាំងអស់៧នាក់ សព្វថ្ងៃមានប្តី ប្រពន្ធរៀងខ្លួនអស់ទៅហើយ តែម្នាក់ឯងមានជីវភាពសុទ្ធតែទីទ័លក្រដូចគ្នា។ ចំណែកនាងរាល់ថ្ងៃ រស់នៅជាមួយឪពុកម្តាយជរា ដោយក្នុងនោះ ម្តាយរបស់នាងមានអាយុជាង៦០ឆ្នាំទៅហើយ និងមានជំងឺប្រចាំកាយជាប់ខ្លួនទៀត រីឯឪពុករបស់នាង មានអាយុ៧៥ឆ្នាំទៅហើយ និងមិនមានរបរអ្វីនោះទេ ព្រោះចាស់ជរាណាស់ទៅហើយ ហេតុនេះ មានតែនាងម្នាក់គត់ដែលត្រូវទទួលបន្ទុករកស៊ីចិញ្ចឹមឪពុកម្តាយ ទោះជាខ្លួនពិកលពិការក៏ដោយ។

ជាចុងក្រោយ នាងម៉ែន ចេន មិនហ៊ានអំពាវនាវ ឬសំណូមពរសុំអ្វីពីសប្បុរសជននោះទេ ដោយនាងបាននិយាយថា នាងមិនហ៊ានសុំទេ ខ្លាចគេថានាងលោភលន់ ណាមួយខ្លាចបាបទៀត ហេតុនេះប្រសិនបើសប្បុរសជនមានចិត្តអាណិតអាសូរចង់ជួយសង្គ្រោះនាង គឺនាងទទួល៕

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)

RELATED ARTICLES