Sunday, October 19, 2025
Homeព័ត៌មានជាតិអាណោចអាធ័មណាស់!!! ប្រល័យប្រុស ទុកស្រីរងរបួសធ្ងន់

អាណោចអាធ័មណាស់!!! ប្រល័យប្រុស ទុកស្រីរងរបួសធ្ងន់

ខេត្តពោធិ៍សាត់ ៖ គូស្នេហ៍មួយគូទើបនឹងចេញពីហូបការគេ ក៏ជិះម៉ូតូដឹកគ្នាក្នុងស្ថានភាពស្រវឹង រួចក៏ជ្រុលចង្កូតទៅបុកគោយន្តកន្ត្រៃមួយគ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកស្រីស្នេហ៍ដែលរួមដំណើរជាមួយ ទទួលរងរបួសធ្ងន់។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ។

បុរសរងគ្រោះដែលជិះម៉ូតូបុកគោយន្តកន្ត្រៃស្លាប់ មានឈ្មោះផែន រ៉ា អាយុ៣៩ឆ្នាំ មានលំនៅភូមិអូរំចេក ឃុំចក ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ ចំណែកនារីរងគ្រោះជាស្រីស្នេហ៍ដែលទទួលរងរបួសធ្ងន់ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ គ្មានពាក់ស្លាកលេខ។ ដោយឡែកភាគីគោយន្តកន្ត្រៃ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

ម៉ូតូ និងគោយន្តខាងលើ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងមកពីអ្នកបើកបរម៉ូតូ បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ទើបបណ្តាលឱ្យមានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតបែបនេះ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)

RELATED ARTICLES