Sunday, October 19, 2025
Homeព័ត៌មានជាតិខ្វះការប្រុងប្រយ័ត្ន កាន់ចំតែម្តង

ខ្វះការប្រុងប្រយ័ត្ន កាន់ចំតែម្តង

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានរាយខ្សែភ្លើងចុះពីលើផ្ទះ ដើម្បីដោតឌុយម៉ូទ័រកាត់ឈើ រួចក៏ស្រែកប្រាប់ប្រពន្ធឱ្យដោតឌុយចូលព្រីភ្លើង  បន្ទាប់មក ដោយបុរសជាប្តីខ្វះការប្រុងប្រយ័ត្ន ក៏កាន់ចំមុខតំណរខ្សែម៉ូទ័រ បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់មួយួរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោង។

បុរសរងគ្រោះខាងលើ មានឈ្មោះខៀវ យីម  អាយុ៤៣ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះអុល ហ៊ង អាយុ៣៧ឆ្នាំ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា់ នៅមុនពេលកើតហេតុ គាត់និងប្តីទើបនឹងត្រឡប់មកពីព្រោះស្រូវនៅឯស្រែវិញ លុះមកដល់ផ្ទះ ប្តីបានរាយខ្សែភ្លើងចុះពីលើផ្ទះ បំណងដោតឌុយម៉ូទ័រកាត់ឈើ បន្ទាប់មក ប្តីរបស់គាត់បានស្រែកប្រាប់ឱ្យគាត់ ដោយឌុយព្រី ភ្លើងនៅលើផ្ទះ លុះពេលដោតរួច គាត់បានបោសផ្ទះសិន ដោយមិនចាប់អារម្មណ៍អើតមើល ឬស្រែកសួរប្តីនោះទេ លុះពុំលឺសំឡេងម៉ូទ័រដែលប្តី កាត់ឈើ ទើបគាត់បានចុះទៅមើល ក៏ប្រទះឃើញប្តីត្រូវខ្សែរភ្លើងឆក់ដួលផ្ងាពោះបាត់ទៅហើយ ដោយដៃស្តាំក្តាប់ព្រីភ្លើង ដៃឆ្វេងក្តាប់ឌុយម៉ូទ័រ ភ្លាមនោះ គាត់បានស្រែកហៅអ្នកជិតខាងឱ្យជួយ និងរត់ទៅដកឌុយពីព្រីភ្លើងវិញភ្លាមៗដែរ តែអកុសលប្តីគាត់បានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានបញ្ជាក់ថា ជនរងគ្រោះមានស្នាមឆេះខ្លោចបាតដៃឆ្វេង និងម្រាមដៃ ក្រៅពីនេះពុំមានស្លាកស្មាមអ្វីគួរឱ្យកត់សំគាល់ឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែរភ្លើងឆក់ប្រាកដមែន។ មូលហេតុដោយសារការធ្វេសប្រហែសរបស់ជនរងគ្រោះចាប់ចំតំណរអត់រុំស្កុត ទើបបណ្តាលឱ្យឆក់ស្លាប់តែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES