Sunday, October 19, 2025
Homeព័ត៌មានជាតិព្រហើនណាស់!!! សមត្ថកិច្ចតាមចាប់មិនឲ្យរួចខ្លួននោះទេ

ព្រហើនណាស់!!! សមត្ថកិច្ចតាមចាប់មិនឲ្យរួចខ្លួននោះទេ

ភ្នំពេញ​ ៖ ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពបង្ហោះសារ និងរូបភាព ក្នុងន័យប្រមាថដល់ព្រះចេស្តារបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

ប្រតិបត្តិការតាមប្រមាញ់ជនដែលប្រមាថលើអង្គព្រះមហាក្សត្រនេះ ត្រូវបានឡើងដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្តីទី។

ជនសង្ស័យដែលប្រមាថលើព្រះមហាក្សត្រ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអៀង ជលសា អាយុ២៦ឆ្នាំ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ “អៀង ជលសា”។ ជនសង្ស័យរូបនេះបានធ្វើសកម្មភាពបង្ហោះសារប្រមាថដល់អង្គព្រះមហាក្សត្រ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។

តាមប្រភពីសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា បុគ្គលខាងលើនេះ ធ្លាប់ទៅធ្វើការនិងរកស៊ីនៅក្រុងសួង ខេត្តត្បូងឃ្មុំ ហើយក៏ធ្លាប់ជាប់ពន្ធនាគារនៅខេត្តបាត់ដំបង កាលពីពេលកន្លងទៅផងដែរ ក្រោយប្រព្រឹត្តបទល្មើស។

ប្រភពដដែលបន្តថា បានឱ្យដឹងថា មុនឈានដល់ការចាប់ខ្លួន កម្លាំងនគរបាលជំនាញបានស្រាវជ្រាវតាមរយៈរូបថតមួយសន្លឹក ដែលជនសង្ស័យបានថតនៅមុខសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយកម្លាំងក៏បានសហការគ្នារវាងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ តាមចាប់បាននៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨តែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕

 

 

RELATED ARTICLES