Sunday, October 19, 2025
Homeព័ត៌មានជាតិផ្អើលតែម្តង បំរុងលោតពីលើដំបូលផ្សារតែម្តង

ផ្អើលតែម្តង បំរុងលោតពីលើដំបូលផ្សារតែម្តង

ភ្នំពេញ ៖ យុវជនម្នាក់ក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏បានធ្វើសកម្មភាពលោតសម្លាប់ខ្លួនពីលើដំបូលផ្សារអូរឬស្សី មកទើរត្រឹមដំបូលជាន់ទី១ ធ្វើឱ្យក្រពឹតដំបូល និងបាក់ពិតាន តែមិនបង្កឱ្យរងរបួសអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្សារអូរឫស្សី ច្រកទី១១ ស្ថិតក្នុងខណ្ឌ៧មករា។

យុវជនដែលប៉ងលោតពីលើដំបូលផ្សារអូរឬស្សីសម្លាប់ខ្លួននេះ មានឈ្មោះយ៉ាន់ រ៉ា អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រកបរបររកស៊ីអូសរទេះ នៅច្រកទី៩ ក្នុងមណ្ឌលទី៤ ផ្សារអូរប្ញស្សី ខណ្ឌ៧មករា។

តាមសន្តិសុខផ្សារអូរឫស្សី បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនខាងលើជាជនបែកថ្នាំ បានឡើងទៅលើដំបូលជាន់ទី២ រួចបានចុះសសៀរមកលើដំបូលជាន់ទី១វិញ ស្រាប់តែដើរដល់កន្លែងដាក់ម៉ាស៊ីនត្រជាក់ក្បែរបង្កាន់ដៃផ្សារ យុវជនរូបនោះក៏បានលោតចុះមក ក្រោមទាំងកំរោលតែម្តង តែសំណាងល្អ ទើរលើដំបូលស័ង្កសីនៅច្រកទី១១ ជាន់ទី១ ទើបមិនបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ទេ គ្រាន់តែបាក់ស្រុតសំយាបដំបូលស័ង្កសីបន្តិចប៉ុណ្ណោះ។

តាមសម្តីបុរសឈ្មោះយ៉ាន់ រ៉ាន ត្រូវជាបងប្រុសរបស់យុវជនបែកថ្នាំខាងលើ បាននិយាយថា កន្លងមកថ្មីៗនេះ ប្អូនប្រុសរបស់គាត់បានដើរលេងបាត់ពីផ្ទះ និងបាត់ទាំងម៉ូតូអស់១គ្រឿងថែមទៀត ដែលម្តាយទើបតែទិញឱ្យ។ ក្រោយមក ស្រាប់តែលេចមុខមកធ្វើកម្មករស៊ីឈ្នួល លើកដាក់អីវ៉ាន់ឱ្យគេនៅចំណតរថយន្តផ្សារអូរឫស្សី និងជាមនុស្សប្រើប្រាស់ថ្នាំញៀនទៅវិញ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែប្អូនប្រុសនេះបានលោតពីលើដំបូលផ្សារប៉ងសម្លាប់ខ្លួនតែម្តង តែមិនស្លាប់នោះទេ ដោយសារទើរលើដំបូលស័ង្កសី។

ក្រោយកើតហេតុ ក្រុមសន្តិសុខផ្សារអូរឫស្សី បានឡើងទៅសង្គ្រោះយុវជនបែកថ្នាំរូបនេះ រួចប្រគល់ជូនទៅនគរបាលប៉ុស្តិ៍សង្កាត់អូរឫស្សីទី១ និងបានទាក់ទងទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ឱ្យនាំយកទៅដាក់នៅមណ្ឌលបន្សាបគ្រឿងញៀន៕

RELATED ARTICLES