Sunday, October 19, 2025
Homeព័ត៌មានជាតិអ្នកម្នាងអ៊ុក ផល្លា បានសុគតហើយ ដោយសាររបួសធ្ងន់ធ្ងរពេក

អ្នកម្នាងអ៊ុក ផល្លា បានសុគតហើយ ដោយសាររបួសធ្ងន់ធ្ងរពេក

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១២និង២៣នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ អ្នកម្នាកអ៊ុក ផល្លា សោយទិវង្គត ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ចំណែកសម្តេចក្រុមព្រះ នឹងយាងបន្តមកភ្នំពេញដើម្បីព្យាបាលព្រះរាជសុខភាព តាមឧទ្ធម្ភាគចក្រ ។

ប្រភពពីសមត្ថកិច្ចខេត្តព្រះសីហនុ បាន្យដឹងថា ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបអ្នកម្នាងអ៊ុក ផល្លា បានសោយទិវង្គត កាលពីវេលាម៉ោង១២និង២៣នាទី នៅក្នុងមន្ទីរពេទ្យ។

គួរបញ្ជាក់ថា អ្នកម្នាងអ៊ុក ផល្លា និងសម្តេចក្រុមព្រះបានយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាមួយប្រជាពលរដ្ឋនោខេត្តព្រះសីហនុ អំឡុងពេលធ្វើដំណើរ ក៏មានរថយន្តតាក់សុីមួយគ្រឿង ម៉ាក Highlandr ពាក់ស្លាកលេខភ្នំពេញ 2L-9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ដោយបើកលឿនវ៉ារថយន្តនៅពីមុខ ប៉ុន្តែវ៉ាមិនផុត ក៏រេចង្កូតបុកចូលព្រះទីនាំងរបស់សម្តេចក្រុមព្រះតែម្តង។ ក្នុងហេតុការណ៍គ្រោះថា្នក់ចរាចរណ៍នេះ បណ្តាលឲ្យសម្តេចសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់ ចំណែកភាគីរថយន្តតាក់សុី រងរបួសមនុស្សប្រុសស្រី៥នាក់៕

RELATED ARTICLES