Sunday, October 19, 2025
Homeព័ត៌មានជាតិបុរសជនជាតិម៉ាឡេសុី ត្រូវឃាតករសម្លាប់ក្នុងបន្ទប់ទឹក​ផ្សាររាត្រី​

បុរសជនជាតិម៉ាឡេសុី ត្រូវឃាតករសម្លាប់ក្នុងបន្ទប់ទឹក​ផ្សាររាត្រី​

ខេត្តស្វាយរៀង ៖ ករណីឃាតកម្មដ៏សាហាវយង់ឃ្នងមួយ បានវាយសម្លាប់បុរជនជាតិម៉ាឡេសុីម្នាក់ ស្លាប់ក្នុងថ្លុកឈាមនៅចំណុចបន្ទប់ទឹក​ផ្សាររាត្រី​ ក្បែរភោជនីយដ្ឋានសុីឡាយ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់ បាវិត​ ក្រុងបាវិត។

ជនរងគ្រោះមានឈ្មោះ ខាសេន​ ស៊ិនគា​សេង(CARSEN TION KAI SENG) ភេទប្រុស អាយុ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ​ មាន ស្រុកកំណើត​ក្រុង​សារ៉ាវ៉ក​ ប្រទេស ម៉ាឡេស៊ី។

តាមសម្តីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឆ្លងចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត ម៉ុកបាយ តាំងពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨មកម្លេះ ស្រាប់តែនៅម៉ោង២និង៣២នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ គេប្រទះឃើញបុរសជនជាតិម៉ាឡេស៊ីម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាម ដោយមានស្នាមរបួសសុសក្បាល ភ្លាមៗសមត្ថកិច្ចបានអន្តរាគមន៍ហសមត្ថកិច្ចជំនាញមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។

ពេលសមត្ថកិច្ចជំនាញមកដល់ បានពិនិត្យលើខ្លួនសាកសព ឃើញមានស្នាមរបួសដាច់ត្រង់ក្បាលខាងក្រោយ ១០x៦ស.ម និងភ្នែកខាងឆ្វេងជាំ ៦x៣ស.ម​។ ក្រោយពិនិត្យបច្ច័យសាកសពរួច សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ករណីនេះពិតជាករណីឃាតកម្មពិតប្រាដកដមែន។

ពេលនេះ ឃាតករត្រូវបានសមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវរកចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅតម្កល់ទុក្ខ​នៅវត្តពោធិថ្មី​ (ហៅវត្តបាវិត) ​រង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៕

RELATED ARTICLES