ដំណឹងស្នេហ៍តារាចម្រៀងស្រីកំពូល ឱកសុគន្ធកញ្ញា និងលោកអុឹង សុខលី ដែលជាប្អូនលោកឧកញ៉ា អឹុង ឆៃងួន ថៅកែហង្សមាស ពេលនេះបានក្លាយជាការពិតហើយ បន្ទាប់ពីព្រឹកមិញនេះ លោកសុខលី បាននាំឪពុកម្តាយសាច់ញាតិ ចូលស្តីដណ្តឹងឱក សុគន្ធកញ្ញា។
តាមការបង្ហោះរូបពីអ្នកជិតស្និទ្ធបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមានរូបឱក សុគន្ធកញ្ញា និងលោកសុខលី ឈរក្បែរគ្នា ញញឹមស្រស់ ល្អូកល្អិនដូចស្ករតាំងម៉ែ។
ការចូលស្តីដណ្តឹងនេះ បានកើតឡើងនៅពេលដែលវីឡាទ្រនំស្នេហ៍របស់នាង បានចាប់ផ្តើមធ្វោះពិធីឡើងគេហដ្ឋាន ដែលមានភ្ញៀវនិងមិត្តអ្នកសិល្បៈបានចូលរួមអរអរឱក សុគន្ធកញ្ញា ផងដែរ
គួរបញ្ជាក់ថា ទាំងតារាចម្រៀង និងបុគ្គលិកនៅទូរទស្សន៍ហង្សមាស បានសរសើរពីចរិតរបស់ឱក សុគន្ធកញ្ញា ថា នាងនៅតែមានការរួសរាយ រាក់ទាក់ ចំពោះអ្នកនៅជុំវិញខ្លួន ហើយក៏មិនដែលសម្តែងចរិតបង្ហាញឱ្យគេគ្រប់គ្នាដឹងថា នាងមានសង្សារជាមេគ្រប់គ្រងទូរទស្សន៍ហង្សមាស គឺអ៊ឹង សុខលី នោះឡើយ។
ឱក សុគន្ធកញ្ញា ដែលភ្ជាប់ស្នេហ៍ជាង5ឆ្នាំ ជាមួយលោកអ៊ឹង សុខលី ប្អូនថៅកែផលិតកម្មហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ក្រោយពេលដែលនាងបានផ្តាច់ស្នេហ៍ចាស់តន្ត្រីករលោករ៉េតធី ដូណា កាលពីឆ្នាំ 2011។ ចំណងស្នេហ៍លាក់លៀមរវាងសុគន្ធកញ្ញា និងលោក សុខលី ដែលពីមុនមិនដែលបណ្តើរគ្នាទាល់តែសោះនោះ បានបែកធ្លាយរូបភាពផ្អែមល្ហែម កាលពីចុងឆ្នាំ2017 បន្ទាប់ពីលោកសុខលី បានរៀបចំខួបកំណើតជូនសុគន្ធកញ្ញា និងហ៊ានបណ្តើរគ្នាដូចប្តីប្រពន្ធទៅចូលរួមមង្គលការផ្សេងៗកាលពីពេលថ្មីៗនេះ៕
(ព័ត៌មានលម្អិត សូមចាំអានកាសែតនគរធំ)