ខេត្តព្រះសីហនុ ៖ បុរសជាម្ចាស់រថយន្តតាក់សុី ដែលបានបើកទៅបុកក្បួនរថយន្តសម្តេចក្រុមព្រះ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ សម្រេចបញ្ជូនទៅកាន់សាលសដំបូងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៨ ខែមិថុន ឆ្នាំ២០១៨ បន្ទាប់បានធ្វើឲ្យសម្តេចក្រុមព្រះ នរោត្តម រណរិទ្ធ រងរបួសធ្ងន់ រហូតបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ស្របពេលដែលអ្នកម្នាង អ៊ុក ផល្លា បានសោយទិវង្គត ព្រោះមិនអាចទ្រាំទ្រនូវស្ថានភាពរបួសធ្ងន់នេះបាន។
គួរបញ្ជាក់ថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអួរចំណារ ស្រុកព្រៃនប់ បណ្តាលឲ្យសម្តេចនរោត្តម រណឬទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា រួមនឹងមន្ត្រីមួយចំនួនរងរបួស។
ខណៈពេលដែលក្បួនរថយន្តសម្តេចក្រុមព្រះ នរត្តម រណឬទ្ធិ បានយាងចេញទីសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ ពេលនោះស្រាប់តែមានរថយន្តតាក់សុីមួយគ្រឿង ម៉ាក Highlander ពាក់ស្លាកលេខ 2L-9667 ធ្វើដំណើរពីខេត្តព្រះសីហនុ ទៅភ្នំពេញ បានបុករថយន្តម៉ាក BMW X3 ពាក់ស្លាកលេខ រដ្ឋសភា 2-090 របស់សម្រេចក្រុមព្រះ បណ្តាលឲ្យសម្តេចក្រុមព្រះ រងរបួសធ្ងន់ និងអ្នកម្នាងផល្លា ក៏រងរបួសធ្ងន់ រហូតសោយទិវង្គត ចំណែកខាងរថយន្តបង្ក បានរងរបួសធ្ងន់ស្រាលចំនួន៥នាក់ផងដែរ។ ហើយវេលាម៉ោង២ជាង ឧត្ថម្ភាគចក្របានដឹកមកព្យាបាលនៅភ្នំពេញ ខណៈសាកសពអ្នកម្នាងអ៊ុក ផល្លា បានដឹកមកតម្កល់នៅវត្តបុទុមវត្តី កាលពីព្រឹកមិញនេះ។
បុរសបើកបររថយន្តតាកសុី មានឈ្មោះមិុល សារ៉េត ភេទប្រុស។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានជួយសង្គ្រោះសម្តេចក្រុមព្រះ និងអ្នកមា្នងផល្លា យកទៅមន្ទីរពេទ្យផងដែរ ហើយពេលនេះក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ជួយសង្គ្រោះ៕