ឃាតកម្មលោកបណ្ឌិតកែម ឡី បក្សប្រឆាំងថា ម៉េចមិនបង្ហាញកាមេរ៉ា សុវត្ថិភាពដូចប្អូន សុខារ៉ាវី

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ និងជា តំណាងរាស្ត្រគណបក្សប្រឆាំង បានលើកឡើងជាចម្ងល់ ថា ទាក់ទងនឹងករណី ឃាតកម្មលើ លោក បណ្ឌិត កែម ឡី ហេតុអីមិនបង្ហាញ កាមេរ៉ាសុវត្ថិភាព ដូចករណីឃាតកម្ម លើប្អូនជីដូនមួយតារា ចម្រៀង ខៀវ សុខារ៉ាវី ដែលក្រោយ កើត ហេតុតែ៣ថ្ងៃ ក៏បង្ហាញវីដេអូកាមេរ៉ា សុវត្ថិភាព ស្តីពីសកម្ម- ភាពនៃឃាតកម្មនោះ តែករណីឃាត កម្មលើ លោកបណ្ឌិតកែម ឡី មកដល់ពេលនេះ ជាង ១ខែហើយ នៅតែមិនទាន់ បានបង្ហាញកាមេរ៉ា សុវត្ថិភាព។

តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជា អនុប្រធានគណៈកម្មាធិការនាយកគណបក្ស សង្គ្រោះជាតិ លោកអេង ឆៃអ៊ាង បានសរសរ ក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៦ “ឃាតកម្មលើប្អូនជីដូនមួយ របស់តារាសម្តែងខៀវ សុខារ៉ាវី នៅស្តារម៉ាត ផ្សាររាត្រី នាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ មានរយៈពេលតែបីថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបាន បញ្ចោញនូវរូបភាពនៃការ បាញ់ប្រហារ ដែល ថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ។

ឯកាមេរ៉ាសុវត្ថិភាព ដែលបានថតជាប់ សកម្មភាពក្រុម ឃាតករបាញ់ ប្រហារលោក បណ្ឌិតកែម ឡី សមត្ថកិច្ចមិន បញ្ចោញ បង្ហាញ សាធារណជនសោះ។ តើឃាតកម្មក្នុងករណី ទាំងពីរនេះ មានលក្ខណៈខុសគ្នាត្រង់ណា?”។ បន្ថែមលើសំណេរ តាមហ្វេសប៊ុកនេះ លោក អេង ឆៃអ៊ាង បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០១៦ ថា “បាទ! ១ហ្នឹង ខ្ញុំដាក់ជាចម្ងល់ផ្ទាល់ខ្លួន ខ្ញុំក៏មានចម្ងល់អ៊ីចឹង ដែរ ព្រោះយើងកត់សម្គល់ឃើញថា ឃាតកម្ម ទាំងពីរហ្នឹង ស្ថិតនៅកន្លែងដែលមានកាមេរ៉ា- សុវត្ថិភាពដូចគ្នា ប៉ុន្តែយើងឃើញថា ៣ថ្ងៃ ក្រោយ គឺកាមេរ៉ាសុវត្ថិភាព ដែលបាញ់ប្រហារ ទៅលើប្អូនប្រុសជីដូនមួយ តារាសម្តែងហ្នឹង គឺ ត្រូវបានបង្ហាញជាច្បាស់ការ ហើយឃាតករ ហ្នឹង ក៏ត្រូវគេបានចាប់បញ្ជូនមកហើយយើង ឃើញភាពវិជ្ជមាន មួយទៀតហ្នឹង គឺរូបភាព សកម្មភាពដែលឃាតករបាន បាញ់ប្រហារហ្មឹង យើងឃើញច្បាស់តែម្តង នៅក្នុងកាមេរ៉ាហ្នឹង។ អ៊ីចឹងគឺយើង ដាក់ជាចម្ងល់ថា មូលហេតុអី បានវាទៅជាអ៊ីចឹង? ម៉េចក៏វាខុសគ្នារឿងអី? ហើយអាជ្ញាធរ មានសមត្ថកិច្ចហ្នឹង ដែលខ្លួន តែងតែអះ អាងថា ខ្លួនមិនពាក់ព័ន្ធ ហើយអ្នក ណាហ៊ាននិយាយចេញ គឺប្តឹងគេហ្នឹង ដូច្នេះបើ យើងមិនចង់ឱ្យគេ និយាយចោទប្រកាន់ខ្លួន វា មិនមែនត្រូវយកស្ថាប័នតុលាការហ្នឹងមកធ្វើ ជាត្រីមុខ សម្រាប់ចាប់បិទមាត់អ្នកនិយាយទេ យើងត្រូវតែលាត ត្រដាងការពិតទៅ កាលណាលាតត្រដាងការ ពិតច្បាស់លាស់ហើយ គ្មាន អ្នកណាគេនិយាយ ចោទប្រកាន់យើងនោះទេ”។

លោកអេង ឆៃអ៊ាង មានប្រសាសន៍បន្ត ថា “មិនអីទេ យើងនឹងសិក្សាបញ្ហាទាក់ទងនឹង ចំណុចទាំងអស់ហ្នឹង ប៉ុន្តែអ្វីសំខាន់ យើងមិន សូវមានទំនេរដែរ ព្រោះប្រសិនជាអ្វីនៃការ ទទួលខុសត្រូវពីអាជ្ញាធរមានសមត្ថកិច្ចហ្នឹង វា ត្រូវតែធ្វើកិច្ចការឱ្យបានពេញលេញ ហើយ លាតត្រដាងទៅ ដោយមិនចាំបាច់ឱ្យមានការ ចាប់ខ្លួន ហើយពុំចាំបាច់ឱ្យមានការលើកឡើង ទៀត ព្រោះយើងដឹងហើយថា ការធ្វើឃាត កាលពីសម័យមុន គឺសមត្ថកិច្ចហ្នឹងពិបាកក្នុង ការរកឃាតករ ព្រោះវាមិនទាន់មានព័ត៌មានវិទ្យា ចម្រើនដូចបច្ចុប្បន្នទេ ប៉ុន្តែឥឡូវនេះ ព័ត៌មាន- វិទ្យារីកចម្រើនមែនទែន ព្រោះនៅតាមទី- លំនៅ នៅតាមហាង នៅតាមអីធំៗ តែងតែ មានកាមេរ៉ាសុវត្ថិភាព។ អ៊ីចឹងហើយកាមេរ៉ា សុវត្ថិភាពហ្នឹងគេដាក់ សម្រាប់ធ្វើអី? គេដាក់ សម្រាប់ចាប់ជនល្មើស ដែលចូលទៅ ហ្នឹងឯង គេឃើញគេចាប់ ហើយផ្ទុយទៅវិញ នៅស្រុក យើងមានករណីលើ លោកបណ្ឌិតកែម ឡី មាន កាមេរ៉ាសុវត្ថិភាពហើយ គឺបែរជាស្ងាត់ស្ងៀម មិនប្រើប្រាស់នូវ សម្ភារៈដែលមានហ្នឹង។ អាហ្នឹង ដែលធ្វើឱ្យុមហាជនហ្នឹង មានចម្ងល់ ហើយ មានភាពស្រពេចស្រពិល មានការ សង្ស័យទៅ លើសមត្ថកិច្ចទៅ លើរដ្ឋអំណាចហ្នឹង”។

តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជា សមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ លោកជាម ច័ន្ទនី បានលើក ឡើង ដែរថា ការបង្ហាញកាមេរ៉ាសុវត្ថិភាព ទាក់ទងនឹងករណី ឃាតកម្មលើលោក បណ្ឌិត កែម ឡី ជាការចាំបាច់បំផុត ដើម្បីឱ្យ មហាជន អស់មន្ទិល ប៉ុន្តែ អាជ្ញាធរហាក់មិនអើពើ។ ដូច្នេះលោកក៏មាន ចម្ងល់ដែរជុំវិញភាពខុសគ្នារវាងឃាតកម្មលោក បណ្ឌិតកែម ឡី និងឃាតកម្មលើប្អូនជីដូន- មួយតារាសម្តែងខៀវ សុខារ៉ាវី។

លោកជាម ច័ន្ទនី មានប្រសាសន៍ថា “បាទ យើងដឹងទាំងអស់គ្នាហើយថា ការស្លាប់របស់ លោកបណ្ឌិតកែម ឡី គឺវាជាផ្នែកមួយនៃការ បាត់បង់ធំណាស់របស់ប្រទេសកម្ពុជា ហើយ ថ្មីៗនេះគឺបានស្លាប់មនុស្សម្នាក់ទៀត នៅខាង ផ្សាររាត្រីហ្នឹង។ ភាពខុសគ្នាត្រង់ថា ការស្លាប់ ថ្មីៗនេះ គេបង្ហាញកាមេរ៉ា សុវត្ថិភាពភ្លាម ហើយភ័ស្តុតាង គ្រប់គ្រាន់ គេអាចធ្វើការ ចោទប្រកាន់ចាប់អី។ ដោយឡែកកាមេរ៉ាសុវត្ថិភាព ដែលដាក់នៅកាហ្វេ ស្តារម៉ាតបូកគោ នោះ គឺអត់បង្ហាញទេ។ អាហ្នឹងជា បញ្ហាមួយ បញ្ហា ត្រង់ចំណោទ សួរថា ហេតុអ្វីបាន ជាសមត្ថកិច្ច ជាពិសេសរដ្ឋាភិបាល មិនបង្ហាញកាមេរ៉ាហ្នឹង មក! ចង់មិនចង់ រដ្ឋាភិបាល ឬក៏សមត្ថកិច្ច ហ្នឹងត្រូវទទួល ការចោទ ប្រកាន់ពី ប្រជាពលរដ្ឋ ហើយថាអ្នកឯង មានអីពីក្រោយ ភាពមិនប្រក្រតី អំពីបញ្ហាហ្នឹង ហើយក្នុងនាម យើងជាអ្នកតំណាងរាស្ត្រ យើងក៏ មិនអាចទុកឱ្យរឿង ហ្នឹងនៅ អ៊ីចឹងបាន។ យើងនៅតែមាន ការទាមទារឱ្យរដ្ឋាភិបាល ជាពិសេស ក្រសួងមាន សមត្ថកិច្ច ហ្នឹងបង្ហាញ ហេតុផល ហេតុអីបានយើងមិន បង្ហាញកាមេរ៉ា សុវត្ថិភាពឱ្យ្តប្រជា ពលរដ្ឋអស់ ចម្ងល់? ដូច្នេះរឿងហ្នឹងវា នៅត្រឹមហ្នឹង អ៊ីចឹង យើងបង្ហាញគេទៅ តែកាលណាមាន តម្លាភាព មនុស្សអត់មាន អីសង្ស័យទៀតទេ តែបើយើង នៅតែលាក់ លៀមកាមេរ៉ា សុវត្ថិភាព យើងអត់បង្ហាញ អាហ្នឹងវាជារឿង មួយថា យើងនៅតែ ទទួលការចោទប្រកាន់អ៊ីចឹង។ ដូច្នេះខ្ញុំខ្លួន ឯង ក្នុងនាមជា អ្នកតំណាងរាស្ត្រ ក៏សុំអំពាវនាវឱ្យ រដ្ឋាភិបាល ជាពិសេស ក្រសួងុមហាផ្ទៃហ្នឹង បង្ហាញកាមេរ៉ា សុវត្ថិភាពមក បើយើងអត់មាន បញ្ហាអី យើងបង្ហាញទៅ ដើម្បីឱ្យជ្រះទាំងអស់ គ្នា”។

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណ- បក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម លោកគីម សួរភីរិទ្ធ បានមាន ប្រសាសន៍ថា មិនត្រឹមតែអ្នកតំណាងរាស្ត្រទេ សូម្បីតែប្រជាពលរដ្ឋ មជ្ឈដ្ឋានទូទៅ ក៏នឹក ឆ្ងល់ចំពោះបញ្ហានេះដែរ។ ដូច្នេះរដ្ឋាភិបាលគួរ តែមាន ការលាត ត្រដាងនិងបញ្ជាក់ឱ្យបានច្បាស់។

លោកគីម សួរភីរិទ្ធ បានបញ្ជាក់ថា “ខ្ញុំ ក៏មានចម្ងល់ដូចគេដែរ វាមិនមែនអត់ទេ ឃាតកម្មតែមួយ កាមេរ៉ាមានដូចគ្នា ហេតុអីក៏ ឃាតកម្មមួយនោះតែ៣ថ្ងៃ ចេញជាសាធារណៈ ឃាតកម្មមួយទៀតហ្នឹង ១ខែ មិនទាន់ឃើញ មានអីផងហ្នឹង ហើយរូបភាព តាមហ្វេសប៊ុកបង្ហាញ មាន ឃ្លីបវីដេអូ មានរូបប្លែកៗទៀត។ អ៊ីចឹងការដាក់ មន្ទិលសង្ស័យ នេះ កុំថាតែខ្ញុំជា អ្មកតំណាងរាស្ត្រ ប្រជារាស្ត្រ សាមញ្ញ ក៏លោក មានការសង្ស័យដែរ។ ដូច្នេះមានតែអាជ្ញាធរ ខ្លួនឯងហ្នឹងទេ ត្រូវតែខិតខំជម្រះបង្ហាញឱ្យ មតិសាធារណជនមើលឃើញថា ខ្លួនធ្វើការ ស៊ើបអង្កេតប្រកបទៅដោយភាព ត្រឹមត្រូវតាម វិជ្ជាជីវៈ ហើយមានតម្លាភាព ទៅ ឃាតកម្មហ្នឹង វាគ្មានមន្ទិល ទៀតដែរ។ វាជារឿងមួយសំខាន់ ណាស់ ហើយម៉្យាងទៀតឃាតកម្ម លោកបណ្ឌិត កែម ឡី វាជាបញ្ហាមួយរសើបផង ដែលរាជ រដ្ឋាភិបាល ត្រូវតែខិតខំប្រឹងប្រែងបង្ហាញសា- ធារណជនថា រឿងហ្នឹងវាមកពីអី? សំខាន់ អ៊ីចឹង ដូច្នេះខ្ញុំគិតថា ត្រូវតែបង្ហាញសកម្មភាព វីដេអូនៅម៉ាតហ្នឹង ឱ្យសាធារណជន បានឃើញ ពេញលេញ សុំតែអាជ្ញាធរបំភ្លឺទៅវាចប់ហើយ”។

ទោះយ៉ាង ណាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោកខៀវ សុភ័គមិនចាប់ អារម្មណ៍នឹងការលើកឡើង របស់តំណាងរាស្ត្របក្ស ប្រឆាំង ទេ ដោយលោកបានបញ្ជាក់ថា អ្នកថាចាំតែថា ដូច្នេះនៅអង្គុយថាបន្តទៀតចុះ។ លោកខៀវ សុភ័គ មានប្រសាសន៍ថា“ បាទមិនផ្សាយថាមិនផ្សាយ ផ្សាយទៅថាផ្សាយ។ មិនអីទេអ្នកដែលលើកឡើងហ្នឹងពេលសវនាការទៅមើលទៅ កាមេរ៉ាសុវត្ថិភាពពេលសវនាការ លោកកែម ឡី ហ្នឹង។ សូមឱ្យអ្នកដែលបាន លើកឡើងរបស់គណបក្សសង្គ្រោះជាតិ ទៅមើល ទាំងអស់គ្នាទៅ បើគេផ្សាយ ថាមានអីយកទៅ ហើយបើផ្សាយអត់មានរឿងអី។ តែធម្មតា អ្នកដែលថាៗទៅ ហើយគាត់អង្គុយថាវា ២៥ឆ្នាំហើយគាត់ថាជាប់។អង្គុយតែថាៗទៅថា ២៥ឆ្នាំទៀត។ អ៊ីចឹងអ្នកចេះតែថាហ្នឹង ទៅមើលវីដេអូសវនាការចុះអត់លាក់លៀម ទេហើយសូមឱ្យអ្នកថាហ្នឹងអង្គុយថារហូត ២៥ឆ្នាំទៀតទៅមុខ”។

គួរបញ្ជាក់ ដែរថាជុំវិញវីដេអូកាមេរ៉ាសុវត្ថិភាពនៅកន្លែងឃាតកម្មលោកបណ្ឌិតកែម ឡី ក្នុងស្តារម៉ាតកាល់តិចបូក គោកាលពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នោះ សមត្ថកិច្ចបានបញ្ជាក់ថា មិនទាន់ បង្ហាញជាសាធារណៈ ដោយសារ កំពុងស្ថិតក្នុង ការស៊ើបអង្កេត ហើយ សមត្ថកិច្ចនឹងបង្ហាញជាសាធារណៈនៅពេល ដែលមេធាវី និងក្រុមគ្រួសារលោកបណ្ឌិតកែម ឡី បានមើល និងឯកភាពទទួល ស្គាល់រួច ហើយ ខណៈ ដែលពេលនេះ វីដេអូកាមេរ៉ា សុវត្ថិភាពនោះសមត្ថកិច្ចបាន បញ្ជូនទៅដល់ដៃ តុលាការ រួចហើយ៕