Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិផ្ទុះហាង ដុតនំនៅឥណ្ឌា ស្លាប់៣នាក់

ផ្ទុះហាង ដុតនំនៅឥណ្ឌា ស្លាប់៣នាក់

ឥណ្ឌា៖ ប៉ូលិស និយាយថាយ៉ាង ហោចណាស់មានមនុស្ស ៣នាក់បានស្លាប់ បាត់បង់ជីវិតនិង២នាក់ ផ្សេងទៀតរង របួសក្នុងហេតុការណ៍ផ្ទុះ ក្នុងហាងដុតនំមួយ កន្លែងនៅរដ្ឋធានី ញូវដេលីរបស់ឥណ្ឌា។

ការផ្ទុះនេះបាន កើតឡើងនៅពេល ព្រឹកក្នុងតំបន់ Khureji ។ មន្ត្រីប៉ូលិស ម្នាក់បានឲ្យដឹងថា កម្មករ៣នាក់ បានស្លាប់បាត់បង់ ជីវិតនិង២ នាក់ទៀតរងរបួស ក្នុងឧប្បត្តិហេតុផ្ទុះ ក្នុងហាងដុតនំនៅ តំបន់ខាងលើ ព្រឹកមិញនេះ(ថ្ងៃ១៨សីហា)។ តាមរបាយ ការណ៍បង្ហាញថាក្នុង ហាងដុតនំនោះ មានកម្មករក្នុងរង្វង់ ជា២០នាក់ដែលបាន និងកំពុងធ្វើការងារ រៀងៗខ្លួននៅពេលមាន ករណីផ្ទុះនេះឡើង។

ផ្អែកតាម ការផ្ទុះនេះក្រុម ពន្លត់អគ្គីភ័យដែលមក ពីនាយកដ្ឋានពន្លត់អគ្គីភ័យ បានរួសរាន់មកដល់ កន្លែងកើត ហេតុនិង ជម្លៀសអ្នករងរបួសចេញពីទីនោះទៀតផង។

ទោះជាយ៉ាងណា មន្ត្រីប៉ូលិសបាន ថ្លែងថាពួកគេបានស្រង់ បញ្ជីឈ្មោះអ្នកពាក់ព័ន្ធ ក្នុងករណីនេះនិងធ្វើការ ស៊ើបអង្កេត លើសមាជិកថ្មីនៃកម្មករដែលចូល បម្រើការក្នុងហាងនេះ ដើម្បីឈានទៅដល់ ការស្រាវជ្រាវរកមូល ហេតុដែលបណ្តាល ឲ្យផ្ទុះស្លាប់ មនុស្សបែប នេះ។

 

 

 

RELATED ARTICLES