Saturday, June 14, 2025
Homeព័ត៌មានជាតិម្តាយរូបស្រស់ ចែករំលែកបទពិសោធន៍ជំងឺកូនប្រុស

ម្តាយរូបស្រស់ ចែករំលែកបទពិសោធន៍ជំងឺកូនប្រុស

ភ្នំពេញ ៖ ស្ត្រីជាម្តាយរូបស្រស់ម្នាក់នេះ បានចែករំលែកនូវបទពិសោធន៍ជំងឺកូនប្រុសរបស់ខ្លួន ដែលកើតមានជំងឺផ្តាសាយ រលាកបំពង់ក គិតថាធម្មតា ប៉ុន្តែបែរជាវិវឌ្ឍន៍ទៅជាជំងឺម៉្យាងមានសភាពធ្ងន់ធ្ងរ រហូតត្រូវចេញទៅព្យាបាលនៅក្រៅប្រទេស និងចំណាយថវិកាអស់ជាច្រើន ទម្រាំបានវិលមកប្រក្រតីវិញ ប៉ុន្តែត្រូវញ៉ាំថ្នាំស្ទើរមួយជីវិត។

ស្ត្រីជាម្តាយរូបនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Jingjing Iyo។

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ម្ចាសគណនីហ្វេសប៊ុក Jingjing Iyo បានបង្ហោះសារមួយ ជាការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ជូនទៅដល់ស្ត្រីជាម្តាយគ្រប់រូបដែលមានកូនតូច និងឧស្សាហ៍កើតមានជំងឺផ្តាសាយ រលាកបំពង់ក គឺគួរមានការប្រុងប្រយ័ត្នខ្ពស់ និងកុំមើលស្រាលប្រភេទជំងឺនេះឱ្យសោះ។

គណនីហ្វេសប៊ុក Jingjing Iyo បានននសរសេរបញ្ជាក់ថា “ថ្ងៃនេះ ខ្ញុំចង់មកប្រាប់ពីជំងឺកូនប្រុស និងបទពិសោធន៍ខ្លះឱ្យទាំងអស់គ្នាដឹង ព្រោះមានមិត្តភក្តិបងប្អូន និងមិត្តភក្តិក្នុងហ្វេសប៊ុក គាត់សួរសុខទុក្ខ ព្រោះឃើញឧស្សាហ៍យកកូនទៅពេទ្យនៅសាំងហ្កាពួរ រយៈពេលទៅព្យាបាលជាង១ឆ្នាំ។ ម្តាយគ្រប់គ្នាពេលកូនផ្តាសាយ រលាកបំពង់ក សូមកុំធ្វេសប្រហែស មើលស្រាលជំងឺនេះឱ្យសោះ ដូចជា កូនប្រុសខ្ញុំចឹង ផ្តាសាយ ក្តៅខ្លួន ៣៩-៤០អង្សា ព្យួសេរ៉ម ចាក់ថ្នាំបញ្ចុះកំដៅ ព្យាបាលនៅពេទ្យ១អាទិត្យ នៅតែមិនបាត់ ពេទ្យថាទាល់ហើយ មិនដែលជួបចឹងទេ ផ្តាសាយ រលាកបំពង់ក ធម្មតា គ្រាន់តែព្យួរសេរ៉ូមតែ៣-៤ថ្ងៃនឹងត្រជាក់ហើយ តែនេះក្តៅវិញរហូត ដល់ចឹងក៏សំរេចចិត្តយកកូនទៅពេទ្យនៅប្រទេសសាំងហ្កាពួរទៅ ពេលចូលទៅដល់ប្រាប់ស្ថានភាពជំងឺ ពេទ្យសន្និដ្ឋានភ្លាមថា ជាជំងឺផ្តាសាយ (មេរោគកាវ៉ាសាគី) គេជួសឈាមឃើញភ្លាម ក៏ដាក់សេរ៉ូមសំរាប់ព្យាបាលភ្លាម១ប្លោក ស្អែកឡើងក៏ត្រជាក់ មេរោគកាវ៉ាសាគីក៏បាត់ តែអ្វីដែលបារម្ភនោះ មេរោគបានទៅដល់បេះដូងហើយ ធ្វើឱ្យសសៃបេះដូងកូនខ្ញុំហើម ចឹងកូនប្រុសខ្ញុំ ត្រូវញ៉ាំថ្នាំធ្វើឱ្យឈាមរាវរាល់ថ្ងៃ ដែលថ្នាំនេះសំរាប់តែមនុស្សចាស់ញ៉ាំ តែក្មេង១ខួបត្រូវញ៉ាំដែរ ដោយសារតែឈឺ រយៈពេលព្យាបាលបេះដូងតាមដានឡើងចុះសាំងហ្កាពួរ តាំងពី១ខួប២ខែ រហូតដល់ឥឡូវ២ខួបជាង ទើបជាបាន៩៩ភាគរយ ប៉ុន្តែកូននៅតែត្រូវញ៉ាំថ្នាំនេះស្ទើរពេញ១ជីវិត បើមិនញ៉ាំអាចមានបញ្ហាផ្សេងៗ ដូចជាគាំងបេះដូង អាណិតខ្លាំងណាស់ត្រូវមានជំងឺប្រចាំកាយ ញ៉ាំថ្នាំ១ជីវិតចឹង អ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នា គឺប្រសិនបើអាច យកកូនៗទៅចាក់វាក់សាំងការពារជំងឺផ្តាសាយ ដើម្បីកុំឱ្យកើតជំងឺចឹង ព្រោះនៅខ្មែរយើងមិនមានថ្នាំសំរាប់ព្យាបាលជំងឺនេះទេ ដោយសារតែសេរ៉ូមវា១ប្លោក ២ពាន់ដុល្លារជាង ខ្ញុំធ្លាប់សួរពេទ្យរ៉ូយ៉ាល់ដែរ ធ្លាប់មាន តែឥឡូវឈប់យកមកហើយ ព្រោះថ្លៃ មិនអាចយកមកស្តុកបាន ពេទ្យថា បើមានអ្នកជំងឺនេះ គេអាចឱ្យយោបល់យើងទៅព្យាបាលនៅថៃ រឺក៏ទៅសាំងហ្កាពួរ អូហ៍ ខ្ញុំចង់ប្រាប់ពីរោគសញ្ញាជំងឺនេះតិច ក្មេងមានកំដៅ៣៩-៤០អង្សា ភ្នែកក្រហម ក្រហមអុចៗបាតដៃបាតជើង ប៉ុន្តែខ្លះមានចេញរោគសញ្ញាបែបនេះឱ្យឃើញ តែខ្លះអត់ចេញទេ។ អរគុណ…”៕

RELATED ARTICLES