Saturday, July 19, 2025
Homeព័ត៌មានអន្តរជាតិជប៉ុន ប្រកាសបញ្ឈប់ធ្វើសមយុទ្ធមីស៊ីល

ជប៉ុន ប្រកាសបញ្ឈប់ធ្វើសមយុទ្ធមីស៊ីល

តាមប្រភពព័ត៌មានជប៉ុន Kyodo ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា ជប៉ុន បានសម្រេចចិត្តបញ្ឈប់សមយុទ្ធជម្លៀសពលរដ្ឋពីការវាយប្រហារណាមួយរបស់កូរ៉េខាងជើង ដែលអាចកើតមានឡើង និងសមយុទ្ធមីស៊ីលការពារ និងវាយប្រហារ។

លោក Yoshihide Suga ប្រធានរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា នៅពេលដែលកូរ៉េខាងជើង ព្រមបញ្ឈប់ និងរំសាយអាវុធនុយក្លេអ៊ែរនោះ វាមិនចាំបាច់ក្នុងការធ្វើសមយុទ្ធនោះទេ។

ការសម្រេចលុបចោលនេះ បន្ទាប់ពីជំនួបប្រជុំកំពូលត្រាំ-គីម នៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្របពេលដែលកូរ៉េខាងត្បូង និងអាមេរិក បានប្រកាសផ្អាកធ្វើសមយុទ្ធទាំងស្រុងនៅឧបទ្វីបកូរ៉េ កាលពីរសប្តាហ៍មុន។

កាលពីឆ្នាំទៅមិញ កូរ៉េខាងជើង បាញ់មីស៊ីលពីរលើក រំលងប្រទេសជប៉ុន ក្នុងចំណោមការធ្វើតេស្តមីស៊ីល ចំនួន៦លើក។

ប្រភពពីរដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ កំពុងសម្លឹងទៅរកជំនួបប្រជុំជាមួយលោកគីម ជុងអ៊ុន នៅពេលវេលាសមស្របណាមូយ៕

ប្រជាជនជប៉ុន ហ្វឹកហាត់ការពារគ្រាប់មីសុីលកូរ៉េខាងជើង
RELATED ARTICLES