Saturday, July 19, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក ស្គាល់ទីតាំងសំខាន់ធ្វើតេស្តមីស៊ីលកូរ៉េខាងជើង

អាមេរិក ស្គាល់ទីតាំងសំខាន់ធ្វើតេស្តមីស៊ីលកូរ៉េខាងជើង

យោងតាមប្រភពពីមន្ត្រីសហរដ្ឋអាមេរិក ម្នាក់ បានឱ្យដឹងថា ទីតាំងធ្វើតេស្តម៉ាស៊ីនគ្រាប់មីស៊ីល ដែលលោកដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំកូរ៉េខាងជើង មានបំណងបំផ្លាញចោល គឺជាទីតាំងដ៏សំខាន់មួយ នៅភាគខាងលិចនៃប្រទេស ដែលត្រូវបានគេប្រើប្រាស់សម្រាប់ការធ្វើតេស្តម៉ាស៊ីនមីស៊ីល រយៈចម្ងាយវែង។

កាលពីថ្ងៃពុធ មន្ត្រីសហរដ្ឋអាមេរិកម្នាក់  បានស្គាល់អត្តសញ្ញាណទីតាំងសាកល្បងមីស៊ីល ដែលមានឈ្មោះថា Sohae Satellite Launching Ground ត្រូវបានគេប្រើប្រាស់ជាទីតាំងសម្រាប់ធ្វើតេស្តម៉ាស៊ីនគ្រាប់មីស៊ីល រយៈចម្ងាយវែងឆ្លងទ្វីប ដែលអាចមានសមត្ថភាពបាញ់ទៅដល់សហរដ្ឋអាមេរិក។

មន្ត្រីរូបនោះបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចោញឈ្មោះថា លោកគីម ជុងអ៊ុន បានសន្យាជាមួយសហរដ្ឋអាមេរិក រួចរាល់ហើយថា កូរ៉េខាងជើង នឹងបំផ្លាញវាចោលនៅពេលដ៏ខ្លីខាងមុខនេះ បើទោះជាគេមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់ក៏ដោយ។

មន្ត្រីអាមេរិក និងបន្តតាមដានពិនិត្យមើលទីតាំងទាំងនោះ ដោយយកចិត្តទុកដាក់ មុននឹងបញ្ចោញព័ត៌មាននេះជាសាធារណៈ។

ទីតាំងនេះត្រូវបានគេដឹងថា កសាងឡើងតាំងពីឆ្នាំ២០១៨ ដែលត្រូវបានប្រើប្រាស់ជាចម្បង  សម្រាប់សាកល្បងមីស៊ីលឆ្លងទ្វីប ប្រភេទ Hwasong-15៕

RELATED ARTICLES