Thursday, May 2, 2024
Homeកីឡាអន្ដរជាតិអ្នកកាសែតស្រីកូឡុំប៊ី ត្រូវបុរសម្នាក់ចាប់ថើប និងច្របាច់សុដន់ ពេលកំពុងផ្សាយផ្ទាល់

អ្នកកាសែតស្រីកូឡុំប៊ី ត្រូវបុរសម្នាក់ចាប់ថើប និងច្របាច់សុដន់ ពេលកំពុងផ្សាយផ្ទាល់

ស្ត្រីអ្នកកាសែតកូឡុំប៊ី ត្រូវបុរសម្នាក់ចាប់ថើប និងច្របាច់សុដន់ ក្នុងទំឡុងពេលដែលកំពុងតែផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅប្រទេសរុស្ស៊ី កាលពីសប្តាហ៍មុន។ អ្នកកាសែតស្រីរូបនោះ មានឈ្មោះថា Julieth Gonzalez Theran  កំពុងតែរាយការណ៍ព័ត៌មានផ្សាយបន្តផ្ទាល់ចេញពីទីក្រុង Saransk។ នាងគឺជាអ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍អាល្លឺម៉ង់  Deutsche Welle។

នេះបើតាមប្រភពព័ត៌មាន ស៊ី អិន អិន ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី21 មិថុនា ឆ្នាំ2018។

អំឡុងពេលកំពុងផ្សាយបន្តផ្ទាល់ ស្រាប់តែលេចមុខបុរសម្នាក់ចេញមកចាប់ច្របាច់សុដន់ និងថើបផ្ពាល់របស់នាង រួចក៏ស្ទុះរត់ចេញទៅបាត់ស្រមោល។

ទោះបីជាមានការរំខានដោយការចាប់ថើប និងប្របាច់ដោះបែបនេះក្តី អ្នកកាសែតឆ្នើមដែលមានសម្រស់មិនចាញ់តារារូបនោះ នៅតែបញ្ចប់ការផ្សាយរយៈពេល2ម៉ោង ទទួលបានជោគជ័យ។

នាងបានថ្លែងប្រាប់ទូរទស្សន៍អាល្លឺម៉ង់ថា  ខ្ញុំបាននៅកន្លែងកើតហេតុអស់រយៈពេល2ម៉ោង  ដើម្បីរៀបចំការផ្សាយបន្តផ្ទាល់ព័ត៌មាន ហើយក៏គ្មានការរំខានណាមួយដែរ ប៉ុន្តែពេលដែលខ្ញុំកំពុងផ្សាយបន្តផ្ទាល់ ស្រាប់តែមានរឿងបែបនេះកើតឡើងតែម្តង។

ក្រោយកើតហេតុ នាងបានបង្ហោះវីឌីអូនៅលើគណនីផ្ទាល់ខ្លួនតាមប្រព័ន្ធបណ្តាញសង្គម Instagram ជាមួយនឹងការអំពាវនាវសុំឱ្យគោរពសិទ្ធិអ្នកកាសែតស្រីផង។

នាងបានសរសេររៀបរាប់ថា “យើងមិនគួរធ្វើរឿងបែបនេះទេ អ្នកកាសែតស្រីមានសិទ្ធិស្មើគ្នាដូចបុរសដែរ។ ត្រូវបែងចែកឱ្យដាច់ពីគ្នារវាងការស្រឡាញ់ និងការបៀតបៀនមកលើរាងកាយ””

RELATED ARTICLES