Thursday, May 2, 2024
Homeកីឡាអន្ដរជាតិបុរសឥណ្ឌា ជិះកង់ជិត៥០០០គីឡូម៉ែត្រ ដើម្បីសុំហត្ថលេខាពី Messi នៅរុស្ស៊ី

បុរសឥណ្ឌា ជិះកង់ជិត៥០០០គីឡូម៉ែត្រ ដើម្បីសុំហត្ថលេខាពី Messi នៅរុស្ស៊ី

តាមប្រភពព័ត៌មានពី ស៊ី អិន អិន ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា បុរសឥណ្ឌាម្នាក់ឈ្មោះ Clifin Francis គ្រូបង្រៀនគណិតវិទ្យា បានសម្រេចចិត្តធ្វើដំណើរដោយជិះកង់លើចម្ងាយផ្លូវជិត៥០០០គីឡូម៉ែត្រ ពីឥណ្ឌា មកប្រទេសរុស្ស៊ី ដើម្បីស្កាត់ជួបកីឡាករម៉េសស៊ី។

បុរសរូបនេះបានចេញដំណើរកាលពីថ្ងៃទី២៣ ខែកុម្ភៈ ចូលមកទីក្រុងឌូបៃ រួចឆ្លងចូលមកប្រទេសអ៊ឺរ៉ង់។ នៅប្រទេសអ៊ឺរ៉ង់ គាត់បានចំណាយពេល៤៥ថ្ងៃនៅទីនោះ តែសម្រាក់នៅសណ្ឋាគារបានត្រឹមតែ២យប់ប៉ុណ្ណោះ ក្រៅពីនោះ គាត់ស្នាក់នៅផ្ទះជាមួយពលរដ្ឋអ៊ឹរ៉ង់ និងញ៉ាំអាហារជាមួយពួកគេ។

លោក Francis នឹងមកដល់ទីក្រុងម៉ូស្គូ នៅថ្ងៃទី២៦ ខែមិថុនា ដើម្បីចូលរួមទស្សនាការប្រកួតរវាងក្រុមបារាំង និងដាណឺម៉ាក។

លោក Francis បានបញ្ជាក់ថា ខ្ញុំគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីន ជាពិសេស កីឡាករម៉េសស៊ី ហើយចង់ឱ្យគាត់ចុះហត្ថលេខាលើកង់របស់ខ្ញុំ៕

 

RELATED ARTICLES