Thursday, May 2, 2024
Homeកីឡាអន្ដរជាតិ៣គ្រាប់ របស់ក្រូអាស៊ី ជូនដំណើរអាហ្សង់ទីន ដល់មាត់ជ្រោះ

៣គ្រាប់ របស់ក្រូអាស៊ី ជូនដំណើរអាហ្សង់ទីន ដល់មាត់ជ្រោះ

គិតមកត្រឹមជុំទី២នេះ ក្រុមក្រូអាស៊ី បានក្លាយជាក្រុមទី៤ រកបានកៅអីមួយឡើងទៅវគ្គ១៦ក្រុម ដោយស្វ័យប្រវត្តិ  ដោយមិនចាំបាច់រង់ចាំប្រកួតចុងក្រោយនោះទេ។

ប្រកួតជុំទី២ ក្រុមក្រូអាស៊ី បានបំបាក់ក្រុមរងជើងឯកបាល់ទាត់ពិភពលោក ពពកស អាហ្សង់ទីន  ដោយលទ្ធផល ៣-០ នៅពហុកីឡដ្ឋាន Stadion Nizhny Novgo កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២១ មិថុនា ឆ្នាំ២០១៨។

៣គ្រាប់របស់ក្រុមក្រូអាស៊ី រកបានដោយកីឡាករខ្សែប្រយុទ្ធ Rebic នៅនាទី៥៣ ខ្សែបម្រើ Luka Modric នាទី៨០ និងចុងក្រោយ កីឡាករខ្សែបម្រើ Rakitic នៅនាទី៩០បូក១។

 

បរាជ័យរបស់អាហ្សង់ទិន បានធ្វើឱ្យក្រុមរបស់គេកំពុងស្ថិតនៅមាត់ជ្រោះ ប្រឈមមុខនឹងការធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក២០១៨ ត្រឹមវគ្គជម្រុះក្នុងពូល។

ប្រសិនបើអ៊ីស្លង់ ឈ្នះនីហ្សេរីយ៉ា នៅរាត្រីថ្ងៃសុក្រ ហើយចុងក្រោយគេទប់បានស្មើនោះ អាហ្សង់ទីន ត្រូវហាលអាវហើយ។

២ប្រកួតដំបូងរបស់អាហ្សង់ទីន គឺលេងស្មើ អ៊ីស្លង់ ១-១ មុននឹងចាញ់ក្រូអាស៊ី ៣-០។

ចំណែកឯលទ្ធផល២ប្រកួតទៀត គឺក្រុមបារាំង ឈ្នះបេរ៉ូ ១-០ និងក្រុមដាណឺម៉ាក ស្មើអូស្ត្រាលី ១-១៕

RELATED ARTICLES