Wednesday, March 12, 2025
Homeសន្ដិសុខសង្គមនារីស្រស់ស្អាតជនជាតិចិន២នាក់​ ត្រូវចោរឆក់កាបូបបាត់

នារីស្រស់ស្អាតជនជាតិចិន២នាក់​ ត្រូវចោរឆក់កាបូបបាត់

ភ្នំពេញ ៖ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ១៧៨ កែងនឹងផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីចោរកម្មមួយ ខណៈដែលនារីជនជាតិចិន២នាក់ កំពុងដើរមិនចាប់អារម្មណ៍ ត្រូវចោរ ជិះម៉ូតូមកក្បែរ ហើយឆក់កាបូបបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យម្នាក់ បានជិះម៉ូតូមិនចាំម៉ាក១គ្រឿង ធ្វើសកម្មភាពឆក់កាបូបនារី ស្រស់ស្អាតដែលជាជនជាតិចិន២នាក់បានសម្រេច ហើយបន្ថែមល្បឿនបើករត់គេចខ្លួនបាត់នៅក្នុងកាបូបនោះ គឺមានទូរស័ព្ទមួយគ្រឿង លុយជាង១០០ដុល្លារ រួមទាំងប៉ាស្ព័រ ចំនួន១ និងវត្ថុមួយ ចំនួនទៀត។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋានចុះមកដល់បាននាំនារីជនជាតិចិនខាងលើ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ជ័យជម្នះ ដើម្បីឱ្យកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងរកមុខសញ្ញាយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ តែមានសង្ឃឹមតិចណាស់ មិនខុសពីរាវម្ជុលក្នុងបាតសមុទ្រឡើយ។

សូមបញ្ជាក់ថា ករណីចោរកម្មលួចឆក់ប្លន់កើតឡើងនៅក្នុងរាជធានីភ្នំពេញ ព្រោងព្រាតមិនថា តែយប់ ឬថ្ងៃទេ បណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់មិនតិចនាក់ទេ ត្រូវបាត់បង់ទ្រព្យសម្បត្តិមានតម្លៃអស់ពីខ្លួនក្រោមស្នាដៃ ជនសង្ស័យទាំងនោះ ជាបន្តបន្ទាប់ ចំណែក “ការបង្ក្រាបរបស់សមត្ថកិច្ចមិនមានប្រសិទ្ធភាពឡើយ ទើបធ្វើឱ្យក្រុមជនសង្ស័យទាំងនោះ កាន់តែបានចិត្តចេញធ្វើសកម្មភាពឥតស្វាង៕

RELATED ARTICLES