Wednesday, March 12, 2025
Homeសន្ដិសុខសង្គមខឹងស្រីស្នេហ៍ណាត់ជួបខកម៉ោង វ៉ៃបែកមុខ

ខឹងស្រីស្នេហ៍ណាត់ជួបខកម៉ោង វ៉ៃបែកមុខ

ភ្នំពេញ ៖ បុរសម្នាក់ បានទូរស័ព្ទហៅស្រីស្នេហ៍របស់ខ្លួនទៅជួបនៅក្នុងក្លឹប លុះខាងស្រីជាប់រវល់ទៅជួបយឺតពេល ស្រាប់តែខាងប្រុស ដែលផឹកស្រវឹងធ្លាក់ភ្នែកចេះតែរករឿងឈ្លោះប្រកែក រហូតឈានដល់ការប្រើអំពើហិង្សាវ៉ៃសង្សារយកៗ អត់ដកដៃ ធ្វើអោយខាងស្រីបែកមុខហូរឈាមស្រោចខ្លួន។

ករណីអំពើហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ាង៣និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

ជនដៃដល់ដែលវ៉ៃស្រីស្នេហ៌បែកមុខនោះ មានឈ្មោះហៀង អាយុ៣២ឆ្នាំ ធ្វើការនៅកន្លែងម៉ាស្សា ស្នាក់នៅផ្ទះជួលម្តុំកន្លែងកើតហេតុ និងមានស្រុកកំណើតនៅអរិយក្សត្រ ខេត្តកណ្តាល។ ចំណែកនារីរងគ្រោះសុំមិនប្រាប់ ឈ្មោះ មានអាយុ២៧ឆ្នាំ។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា រវាងនាងនិងជនដៃដល់ គឺជាសង្សារនឹងគ្នាអស់រយៈពេលជាង១ឆ្នាំមកហើយ ហើយកន្លងមក នាងធ្លាប់ត្រូវប្រុសស្នេហ៍ហេងស៊យនេះ វាយដំញឹកញាប់ខ្លាំងណាស់ រហូតដល់នាងទ្រាំលែង បានក៏រត់គេចចេញមកសម្ងំស្នាក់នៅផ្ទះជួលម្តុំកើតហេតុ ស្រាប់តែគេតាមសួរមិត្តភក្តិរបស់នាង រហូតតាមរកនាងឃើញ និងបានតាមអង្វរសុំជានាជាមួយនាងវិញ រួចក៏រើខោអាវចូលមកនៅជាមួយនាងតែម្តង។ ចំណែកនាងក៏ទុកឱកាសឱ្យគេម្តងទៅនឹកថា គេអាចនឹងកែខ្លួនដឹងអីកាន់តែខ្លាំងដៃលើសដើមរករឿង វាយដំនាងជារៀងរាល់ថ្ងៃ គ្រាន់តែនាងមិនធ្លាប់ប្តឹងផ្តល់នោះទេ។

នារីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ ប្រុសស្នេហ៍ហេងស៊យរបស់នាងបានចូលទៅ ផឹកស៊ីក្នុងក្លឹប ជាមួយមិត្តភក្តិរបស់គេ លុះដល់ យប់ជ្រៅ ក៏ទូរស័ព្ទហៅនាងឱ្យទៅជួបនៅក្នុង ក្លឹប ប៉ុន្តែដោយសារនាងរវល់ ទើបទៅយឺតធ្វើ ឱ្យគូស្នេហ៍របស់នាងតូចចិត្តតូចថ្លើមក៏រករឿង ឈ្លោះជាមួយនាងតាំងពីក្នុងក្លឹប រហូតដល់ ចេញមកតាមផ្លូវដល់កន្លែងកើតហេតុខាងលី ក៏វាយតប់នាងចូលផ្ទៃមុខជាច្រើនដៃ បណ្តាល អោយបែកឈាមពេញខ្លួនតែម្តង រហូតដល់ មានប្រជាពលរដ្ឋដែលនៅម្តុំកើតហេតុ បើកទ្វារ ចូលមកជួយ ភ្លាមៗបុរសដៃដល់ ក៏បានឈប់វាយ ហើយក៏បានរត់ចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ រួចនារីរងគ្រោះខាងលើ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងទំពន់ទី១ ដើម្បីឱ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES