Thursday, May 2, 2024
Homeកីឡាអន្ដរជាតិជំនួបពូល A ជុំទី៣ ៖ អ៊ុយរូហ្គាយ ប៉ះ រុស្សុី វេលាម៉ោង៩យប់

ជំនួបពូល A ជុំទី៣ ៖ អ៊ុយរូហ្គាយ ប៉ះ រុស្សុី វេលាម៉ោង៩យប់

ទស្សនៈ Asianbookie យក Russia

(14)Uruguay (0) Russia(70)

Uruguay ចំណាត់ថ្នាក់ FIFA ៖ លេខ១៤

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន១២ដង គឺឆ្នាំ១៩៣០, ១៩៥០, ១៩៥៤, ១៩៦២, ១៩៦៦,១៩៧០, ១៩៧៤, ១៩៨៦, ១៩៩០, ២០០២, ២០១០, ២០១៤។

លទ្ធផលល្អ ៖ ជើងឯកបាល់ទាត់ពិភពលោក២ដង គឺឆ្នាំ១៩៣០ និង១៩៥០។

គ្រូបង្វឹក ៖ Óscar Tabárez សញ្ជាតិអ៊ុយរូហ្គាយ។ លោកចូលមកដឹកក្រុមជម្រើសជាតិអ៊ុយរូហ្គាយ កាលពីឆ្នាំ២០១២។ ក្នុងរជ្ជកាលដឹកនាំរបស់លោក៨ប្រកួត ឈ្នះ៥ ស្មើ១ និងចាញ់២ ស្មើនឹង៥០ភាគរយ។

កីឡាករឆ្នើម ៖ ខ្សែប្រយុទ្ធ Luis Suarez មកពីក្លឹប Barcelona ធ្លាប់បង្ហាញវត្តមានបាន១០០ប្រកួត និងស៊ុតបាល់បាន៥២គ្រាប់។ ខ្សែបម្រើ Cristian Rodriguez មកពីក្លឹប Penarol ធ្លាប់បង្ហាញវត្តមានបាន១០៧ប្រកួត និងស៊ុតបាល់បាន១១គ្រាប់ និងខ្សែការពារ Diogo Godin មកពីក្លឹប At Madird ធ្លាប់បង្ហាញវត្តមានបាន១១៨ប្រកួត និងស៊ុតបាល់បាន៨គ្រាប់។ លទ្ធផល៥ប្រកួតចុងក្រោយ​ គឺ ៥-០-០។

៣ប្រកួតចុងក្រោយ គឺ ៖

០៦-១៨ Uruguay 3-0 Uzbekistan

០៦-១៨ Egypt 0-1 Uruguay

០៦-១៨ Uruguay 1-0 Saudi Arabia

Russia ចំណាត់ថ្នាក់ FIFA ៖ លេខ៧០

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន១១ដង គឺឆ្នាំ១៩៥៨, ១៩៦២, ១៩៦៦, ១៩៧០, ១៩៨២, ១៩៨៦, ១៩៩០ ១៩៩៤, ២០០២, ២០១៤។

លទ្ធផលល្អ ៖ ចំណាត់ថ្នាក់លេខ៤ ឆ្នាំ១៩៦៦

គ្រូបង្វឹក ៖ Stanislav Cercesov សញ្ជាតិរុស្ស៊ី។ លោកចូលមកដឹកក្រុមជម្រើសជាតិរុស្ស៊ី កាលពីខែសីហា ឆ្នាំ២០១៦។ ក្នុងរជ្ជកាលដឹកនាំរបស់លោក២២ប្រកួត ឈ្នះ៧ ស្មើ៦ និងចាញ់៩ ស្មើនឹង២៥ភាគរយ។

កីឡាករឆ្នើម ៖ ខ្សែប្រយុទ្ធ Fyodor Smolov មកពីក្លឹប Krasnodar ធ្លាប់បង្ហាញវត្តមានបាន៣២ប្រកួត ស៊ុតបាល់បាន១២គ្រាប់។ ខ្សែបម្រើ Alan Dzagoev មកពីក្លឹប CSKA Mos ធ្លាប់បង្ហាញវត្តមាន៥៨ប្រកួត ស៊ុតបាល់បាន៩គ្រាប់ ខ្សែការពារ Sergei Ignashevich មកពីក្លឹប CSKA Mos ធ្លាប់បង្ហាញវត្តមានបាន១២២ប្រកួត ស៊ុតបាល់បាន៨គ្រាប់។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ២-១-២។

៣ប្រកួតចុងក្រោយ គឺ ៖

០៦-១៨ Russia 1-1 Turkey

០៦-១៨ Russia 5-0 Saudi Arabia

០៦-១៨ Russia 3-1 Egypt

ប្រវត្តិជួបគ្នា១ប្រកួត គឺ ៖

០៥-១២ Russia 1-1 Uruguay

ទស្សនៈស្មើ ១-១

RELATED ARTICLES