Wednesday, May 1, 2024
Homeកីឡាអន្ដរជាតិប្រធានក្រុមជម្រើសជាតិ នីហ្សេរីយ៉ា រិះគន់គម្រោងក្បត់របស់ក្រុមក្រូអាស៊ី 

ប្រធានក្រុមជម្រើសជាតិ នីហ្សេរីយ៉ា រិះគន់គម្រោងក្បត់របស់ក្រុមក្រូអាស៊ី 

បន្ទាប់ពីលេចឮព័ត៌មានថា ក្រុមក្រឡាអុក ក្រូអាស៊ី បង្កកជើងកីឡាករសំខាន់ៗមួយចំនួន នៅក្នុងជំនួបចុងក្រោយជាមួយអ៊ីស្លង់ ត្រៀមទុកសម្រាប់វគ្គ១៦ក្រុម ដោយសារតែក្រុមរបស់គេមានកៅអីមួយឡើងទៅវគ្គ១៦ក្រុម ដោយស្វ័យប្រវត្តិទៅហើយនោះ កីឡាករ Milkel ប្រធានក្រុមជម្រើសជាតិឥន្ទ្រីបៃតង នីហ្សេរីយ៉ា បានរិះគន់យ៉ាងខ្លាំងទៅនឹងគម្រោងនេះ។

លោក Zlatko Dalic គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាស៊ី មានគម្រោងទុកជើងកីឡាករសំខាន់ៗមួយចំនួន ដើម្បីសន្សំកម្លាំងទុកវគ្គ១៦ក្រុម។

កីឡាករ Milkel បាននិយាយថា “ក្រុមក្រូអាស៊ី គួរតែលេងតាមវិជ្ជាជីវៈរបស់ខ្លួន ហើយត្រូវតែដាក់កីឡាករឆ្នើមៗ ចូលលេងឱ្យអស់ពីសមត្ថភាព។ នេះគឺជាការប្រកួតដ៏ធំ អ្នកមិនគួរលាក់ជើងកីឡាករ ដើម្បីជួយឱ្យក្រុមផ្សេងទៀត មានឱកាសឈ្នះ”។

កាលលើកឡើងរបស់ Mikel បែបនេះ ក៏ដោយសារតែប្រកួតចុងក្រោយក្រុមក្រូអាស៊ី ប៉ះជាមួយអ៊ីស្លង់ ខណៈក្រុមអាហ្សង់ទីន ប៉ះក្រុមនីហ្សេរីយ៉ា។ Mikel បារម្ភខ្លាចក្រូអាស៊ី បើកដៃឱ្យអ៊ីស្លង់​ ឈ្នះ ខណៈក្រុមរបស់គេចាញ់អាហ្សង់ទីន បាត់បង់ឱកាសឡើងទៅវគ្គ១៦ក្រុម។

នៅក្នុងពូល D ក្រុមក្រូអាស៊ី មាន៦ពិន្ទុ និងនីហ្សេរីយ៉ា ឈរលំដាប់លេខ២ មាន៣ពិន្ទុ ខណៈអ៊ីស្លង់ និងអាហ្សង់ទីន ទើបទទួលបានម្នាក់១ពិន្ទុដូចគ្នា៕

RELATED ARTICLES