Wednesday, May 1, 2024
Homeកីឡាអន្ដរជាតិLampard ៖ តោកំណាចអង់គ្លេស អាចឈ្នះបាល់ទាត់ពិភពលោក2018

Lampard ៖ តោកំណាចអង់គ្លេស អាចឈ្នះបាល់ទាត់ពិភពលោក2018

បន្ទាប់ពីក្រុមតោកំណាចអង់គ្លេស ចេញដំណើរ2ប្រកួតដំបូង ទទួលបានជោគជ័យទាំង 2នោះ ជាពិសេសការបំបាក់ក្រុមប៉ាណាម៉ា 6-1 Frank Lampard អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស និងបច្ចុប្បន្នជាគ្រូបង្វឹកក្លឹប Derby នៅក្របខណ្ឌអង់គ្លេសឆេមពានស៊ីប បាននិយាយថា តោកំណាចអង់គ្លេស អាចនឹងឈ្នះពានបាល់ទាត់ពិភពលោក2018 នៅប្រទេសរុស្ស៊ី។

កីឡាករ Lampard បានថ្លែងប្រាប់ ប៊ី-ប៊ី ស៊ី ថា ក្រុមជម្រើសជាតិអង់គ្លេស មានទម្រង់លេងល្អណាស់ បើប្រៀបធៀបជាមួយអង់គ្លេស កាលពីឆ្នាំ2014។

គួររំឭកថា កាលពីឆ្នាំ2014 ក្រុមអង់គ្លេស មិនបានឆ្លងផុតពីវគ្គជម្រុះក្នុងពូល។

Lampard បានបន្តទៀតថា កីឡាករគ្រប់រូបបានផ្តោតអារម្មណ៍ពីមួយប្រកួតទៅមួយប្រកួត នោះហើយជាការប្រកួតបាល់ទាត់។

ជាមួយគ្នានេះដែរ Lampard ក៏បានស្ញើចសរសើរទម្រង់លេង 3-5-2 របស់លោក Gareth Southgate ផងដែរ។

ក្រុមជម្រើសជាតិអង់គ្លេស កំពុងឈរលេខ1 នៅក្នុងពូល H មាន6ពិន្ទុគ្រប់គ្រាន់ សម្រាប់ដឹកដៃប៊ែលហ្ស៊ិក ឡើងវគ្គ16ក្រុម រួចរាល់ហើយ ដោយមិនចាំបាច់រងចាំប្រកួតចុងក្រោយនោះទេ៕

RELATED ARTICLES