Wednesday, May 1, 2024
Homeកីឡាអន្ដរជាតិសម្រស់សង្សារកីឡាករខ្សែបម្រើជម្រើសជាតិជប៉ុន Gaku Shibasaki មិនចាញ់បវរកញ្ញា

សម្រស់សង្សារកីឡាករខ្សែបម្រើជម្រើសជាតិជប៉ុន Gaku Shibasaki មិនចាញ់បវរកញ្ញា

តាមប្រភពព័ត៌មានបរទេសចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា តារាចម្រៀងនាង Erina Mano បានបង្ហោះរូបថតសិចស៊ីជាច្រើនសន្លឹក ធ្វើឱ្យអ្នកលេងបណ្តាលសង្គម Facebook មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រូបថតឈុតក្នុងពណ៌ស និងលឿង និងឈុតមុជទឹកប៊ីគីនី បានឆក់យកបេះដូងប្រុសៗជាច្រើន និងអ្នកលេងបណ្តាញសង្គម ចូលទៅក្នុងគណនីឆែកមើលរូបរបស់នាង។

នាង Erina Mano គឺជាតារាចម្រៀង និងសម្តែងបានចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍ជាមួយខ្សែបម្រើក្រុមជម្រើសជាតិជប៉ុន Shibasaki តាំងពីខែសីហា ឆ្នាំ២០១៧ មកម៉្លេះ ហើយពួកគេអាចនឹងរៀបការនៅពេលឆាប់ៗខាងមុខនេះ។

ប្រភពព័ត៌មានខ្លះថា ពួកគេទាំង២ អាចនឹងរៀបការក្រោយពេលដែល Shibasaki បញ្ចប់បេសកកម្មជួយក្រុមជម្រើសជាតិ នៅប្រទេសរុស្ស៊ី។

ទំនាក់ទំនងរបស់ពួកគេមិនសូវបានល្អូកល្អិនប៉ុន្មាននោះទេ ដោយសារ Nano រស់នៅទីក្រុង Tokyo ខណៈសង្សាររបស់នាងលេងឱ្យក្រុមបាល់ទាត់អេស្ប៉ាញ Getafe៕

RELATED ARTICLES