Wednesday, May 1, 2024
Homeកីឡាអន្ដរជាតិវគ្គ១៦ក្រុម របស់អាហ្សង់ទីន ពឹងលើកត្តា២ជាចម្បង

វគ្គ១៦ក្រុម របស់អាហ្សង់ទីន ពឹងលើកត្តា២ជាចម្បង

ក្រុមពពកស អាហ្សង់ទីន ប្រសិនបើចង់ឆ្លងផុតវគ្គចែកពូលឡើងទៅវគ្គ១៦ក្រុម ត្រូវពឹងផ្អែកទៅលើកត្តាសំខាន់ៗ ២យ៉ាងគឺ ៖

ទី១-ត្រូវកម្ទេចក្រុមនីហ្សេរីយ៉ា ដោយគ្រាប់បាល់ជាច្រើន។

ទី២-ត្រូវពឹងទៅលើលទ្ធផលរបស់ក្រុមអ៊ីស្លង់ និងក្រូអាស៊ី។ ក្នុងករណីក្រុមក្រូអាស៊ី បណ្តោយឱ្យក្រុមចំណូលថ្មី អ៊ីស្លង់ ឈ្នះនោះ មានន័យថា ក្រុមរងជើងឯកបាល់ទាត់ពិភពលោក អាហ្សង់ទីន ដែលជាឆ្អឹងទទឹងកសម្រាប់ក្រុមផ្សេងៗទៀត លែងមានវត្តមាននៅវគ្គ១៦ក្រុមទៀតហើយ។

ក្រុមពពកស អាហ្សង់ទីន ត្រូវប្រកួតស្លាប់រស់ ពេលប៉ះជាមួយក្រុមឥន្ទ្រីបៃតង នីហ្សេរីយ៉ា គឺត្រូវការជ័យជម្នះដាច់ខាត ជាមួយនឹងគ្រាប់បាល់ជាច្រើនគ្រាប់ ដើម្បីការពារខ្លួនក្នុងករណីអ៊ីស្លង់ ឈ្នះក្រូអាស៊ី។

ជាការពិត សមត្ថភាពរបស់ក្រុមអ៊ីស្លង់ គឺមិនអាចយកឈ្នះក្រូអាស៊ី ទេ តែក្រុមក្រូអាស៊ី អាចនឹងមិនដាក់កីឡាករឆ្នើមៗចូលលេងនោះទេ។

ទាក់ទងទៅនឹងបញ្ហានេះដែរ កាលពីសប្តាហ៍មុន ប្រធានក្រុមនីហ្សេរីយ៉ា កីឡាករ Milkel បាននិយាយថា ក្រុមក្រូអាស៊ី គួរតែលេងតាមវិជ្ជាជីវៈរបស់ខ្លួន ហើយត្រូវតែដាក់កីឡាករឆ្នើមៗចូលលេងអស់សមត្ថភាព។ នេះគឺជាការប្រកួតដ៏ធំ អ្នកមិនគួរលាក់ជើងកីឡាករ ដើម្បីជួយឱ្យក្រុមផ្សេងទៀតមានឱកាសឈ្នះ។

កាលលើកឡើងរបស់ Mikel បែបនេះ ក៏ដោយសារតែប្រកួតចុងក្រោយក្រុមក្រូអាស៊ី ប៉ះជាមួយអ៊ីស្លង់ ខណៈក្រុមអាហ្សង់ទីន ប៉ះនីហ្សេរីយ៉ា។ Mikel បារម្ភខ្លាចក្រូអាស៊ី បើកដៃឱ្យអ៊ីស្លង់ ឈ្នះ ខណៈក្រុមរបស់គេចាញ់អាហ្សង់ទីន បាត់បង់ឱកាសឡើងទៅវគ្គ១៦ក្រុម។

នៅក្នុងពូល D ក្រុមក្រូអាស៊ី មាន៦ពិន្ទុ និងនីហ្សេរីយ៉ា ឈរលំដាប់លេខ២ មាន៣ពិន្ទុ ខណៈអ៊ីស្លង់ និងអាហ្សង់ទីន ទើបទទួលបានម្នាក់១ពិន្ទុដូចគ្នា៕

RELATED ARTICLES