Wednesday, May 1, 2024
Homeកីឡាអន្ដរជាតិប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង Ki Sung-yueng អវត្តមានជំនួបជាមួយអាល្លឺម៉ង់

ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង Ki Sung-yueng អវត្តមានជំនួបជាមួយអាល្លឺម៉ង់

ក្តីសង្ឃឹមរបស់ក្រុមកូរ៉េខាងត្បូង កាន់តែចុះខ្សោយទៅៗ បន្ទាប់ពី2ប្រកួតបើកឆាកដំបូងបរាជ័យផ្ទួនៗគ្នា ឥឡូវគេកាន់តែអស់សង្ឃឹមទៅទៀត ដោយសារតែអវត្តមានកីឡាករប្រធានក្រុម Ki Sung-yueng  នៅក្នុងជំនួបចុងក្រោយជាមួយក្រុមអាល្លឺម៉ង់ នៅថ្ងៃទី27 ខែមិថុនា ឆ្នាំ2018។

ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានចាញ់2ប្រកួតដំបូង តែមិនទាន់បាត់បង់ឱកាសឡើងទៅវគ្គ16ក្រុមនៅឡើយទេ ប្រសិនបើគេអាចផ្តួលក្រុមជើងឯកអាល្លឺម៉ង់ បាន ហើយម៉ិកស៊ិក យកឈ្នះស៊ុយអែត នោះ។

កីឡាករ Ki Sung-yueng បានរងរបួសកំភួនជើង ក្នុងអំឡុងពេលប្រកួតចាញ់ម៉ិកស៊ិក ដោយលទ្ធផល 2-1 កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។

តាមប្រភពព័ត៌មានរដ្ឋរបស់កូរ៉េខាងត្បូង យន់ហាប់ បានរាយការណ៍ថា របួសកំភួនរបស់ប្រធានក្រុម ត្រូវការរយៈពេល2សប្តាហ៍ ដើម្បីសម្រាកព្យាបាល។

មន្ត្រីបាល់ទាត់កូរ៉េខាងត្បូង បាននិយាយថា អាជ្ញាកណ្តាលមិនបានចាប់កំហុសកីឡាករដែលធ្វើឱ្យ Ki Sung-yueng រងរបួសនោះទេ បើទោះជាមានការតវ៉ាជាច្រើនលើកក៏ដោយ។

ឱកាសរបស់កូរ៉េខាងត្បូង ឆ្លងផុតទៅវគ្គ16ក្រុម គឺមានតិចតួចបំផុត ព្រោះថា អាល្លឺម៉ង់ ក៏ចង់ឈ្នះដែរ៕

RELATED ARTICLES