Wednesday, May 1, 2024
Homeកីឡាអន្ដរជាតិFIFA ពិន័យសហព័ន្ធបាល់ទាត់ដាណឺម៉ាក ជិត2ម៉ឺនដុល្លារ

FIFA ពិន័យសហព័ន្ធបាល់ទាត់ដាណឺម៉ាក ជិត2ម៉ឺនដុល្លារ

តាមប្រភពព័ត៌មាន ប៊ី ប៊ី ស៊ី ចេញផ្សាយកាលពីថ្ងៃចន្ទ ទី25 ខែមិថុនា ឆ្នាំ2018 បានឱ្យដឹងថា សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានសម្រេចពិន័យសហព័ន្ធបាល់ទាត់ដាណឺម៉ាក ជិត2ម៉ឺនដុល្លារ។ FIFA បានចោទប្រកាន់អ្នកគាំទ្រដាណឺម៉ាក ពីបទបង្កហិង្សាគប់ទៅលើអ្នកគាំទ្រក្រុមអូស្ត្រាលី ក្នុងអំឡុងពេលប្រកួតជុំទី2 ដែលទទួលបានលទ្ធផល 1-1។

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាវិន័យរបស់ FIFA ក៏បានស៊ើបអង្កេតទៅលើកីឡាករ Stephan Lichtsteiner របស់ក្រុមជម្រើសជាតិស៊្វីស ពីបទអបអរសាទរពេលស៊ុតបាល់បញ្ចូលទី។

បន្ថែមពីនេះ FIFA ក៏បានស៊ើបអង្កេតទៅលើលោក Ulrich Voigt និង Georg Behlau មន្ត្រីបាល់ទាត់អាល្លឺម៉ង់ ពីបទអបអរជ្រុល ពេលអាល្លឺម៉ង់ ឈ្នះស៊ុយអែត ដោយលទ្ធផល 2-1៕

RELATED ARTICLES