Wednesday, May 1, 2024
Homeកីឡាអន្ដរជាតិJu Se-Jong ឱកាសឡើងទៅវគ្គ១៦ក្រុម របស់កូរ៉េខាងត្បូង នៅសល់១ភាគរយ

Ju Se-Jong ឱកាសឡើងទៅវគ្គ១៦ក្រុម របស់កូរ៉េខាងត្បូង នៅសល់១ភាគរយ

ទោះបីបើកឆាក២ប្រកួតដំបូងបរាជ័យទៅហើយក្តី តែក្រុមជម្រើសជាតិកូរ៉េខាងត្បូង មិនទាន់អស់សង្ឃឹមនៅឡើយទេ។

នៅក្នុងសន្និសីទកាសែត កីឡាកខ្សែបម្រើ Ju Se-Jong បាននិយាយថា ក្រុមជម្រើសជាតិកូរ៉េខាងត្បូង មិនទាន់អស់សង្ឃឹមនៅឡើយទេ គឺនៅសល់ឱកាសមួយភាគរយទៀត ក្នុងការឡើងទៅវគ្គ១៦ក្រុម។

នៅជំរុំហ្វឹកហាត់ Ju Se-Jong បាននិយាយថា “ពេលដែលខ្ញុំឡើងយន្តហោះ ខ្ញុំគិតថា ឱកាសឡើងទៅវគ្គ១៦ក្រុមរបស់ខ្ញុំ គឺសូន្យភាគរយ ប៉ុន្តែពេលដែលខ្ញុំចុះពីយន្តហោះវិញ ឱកាសរបស់ខ្ញុំបានហក់ឡើងមួយភាគរយវិញ។ បាល់ទាត់ ប្រៀបដូចជាជីវិតប្រែប្រួលរហូត”។

ខ្សែបម្រើ Ju Se-Jong បានបន្តទៀតថា យើងនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីឆក់យកឱកាសនេះ។

ឱកាសមួយភាគរយរបស់កូរ៉េខាងត្បូង គឺពឹងផ្អែកទៅលើកត្តា២យ៉ាងគឺ ៖

ទី១-ក្រុមកូរ៉េខាងត្បូង ត្រូវយកឈ្នះ អាល្លឺម៉ង់ ដាច់ខាត។

ទី២-ពឹងកម្លាំងម៉ិកស៊ិក ផ្តួលស៊ុយអែត។

ទោះជាយ៉ាងណាក្តី លទ្ធភាពក្រុមកូរ៉េខាងត្បូង យកឈ្នះក្រុមការពារជើងឯកអាល្លឺម៉ង់ ទំនងជាទៅមិនរួចទេ៕

RELATED ARTICLES