Wednesday, May 1, 2024
Homeកីឡាអន្ដរជាតិMohamed Salah សុំទោសអ្នកគាំទ្រ និងប្តេជ្ញានាំអេហ្ស៊ីប ត្រឡប់មកវិញនៅឆ្នាំ2022

Mohamed Salah សុំទោសអ្នកគាំទ្រ និងប្តេជ្ញានាំអេហ្ស៊ីប ត្រឡប់មកវិញនៅឆ្នាំ2022

បន្ទាប់ពីមិនអាចជួយក្រុមអេហ្ស៊ីប រកបានមួយពិន្ទុសោះ ក្នុងយុទ្ធនាការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី  វីរបុរសតែមួយគត់របស់អេហ្ស៊ីប បានចេញមុខសុំទោសអ្នកគាំទ្រ ហើយបានប្តេជ្ញាចិត្តថា នឹងដឹកនាំក្រុមអេហ្ស៊ីប ឡើងលើឆាកបាល់ទាត់ពិភពលោកសាជាថ្មីម្តងទៀត នៅឆ្នាំ2022 ដែលប្រទេសកាតា ធ្វើជាម្ចាស់ផ្ទះ។

Salah ខ្សែប្រយុទ្ធ Liverpool បានតស៊ូប្រកួតជាមួយនឹងរបួសស្មា ដែលទទួលរងតាំងពីប្រកួត Champion Leagueវគ្គចុងក្រោយ ជាមួយ Real Madrid នៅតែមិនអាចរកមួយពិន្ទុបានឱ្យក្រុមជម្រើសជាតិ ធ្វើឱ្យក្រុមរបស់គេធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ ប៊ី ប៊ី ស៊ី កីឡាករ Salah បាននិយាយថា “សុំទោសអ្នករាល់គ្នាដែលបានមកគាំទ្រដល់ប្រទេសរុស្ស៊ី  និងនៅប្រទេសអេហ្ស៊ីប ផ្ទាល់តែម្តង”។ Salah បានបន្តទៀតថា ខ្ញុំដឹងថា វាជាការលំបាកសម្រាប់ក្រុមអេហ្ស៊ីប។ រយៈពេល28ឆ្នាំ ទើបយើងមានឱកាសដើរមកដល់ទីនេះ កីឡាករយើងមួយចំនួននៅពុំទាន់មានបទពិសោធន៍នៅឡើយ។ អរគុណអ្នករាល់គ្នា យើងនឹងត្រឡប់មកវិញនៅ ឆ្នាំ2022៕

RELATED ARTICLES