Wednesday, May 1, 2024
Homeកីឡាអន្ដរជាតិជំនួបពូល E ជុំទី៣ ៖ ស៊ែប៊ី ប៉ះ ប្រេសុីល វេលាម៉ោង១រំលងអាធ្រាត្រ

ជំនួបពូល E ជុំទី៣ ៖ ស៊ែប៊ី ប៉ះ ប្រេសុីល វេលាម៉ោង១រំលងអាធ្រាត្រ

ទស្សនៈ Asianbookie យក Brazil

(34)Serbia (+1) Brazil(2)

Serbia ចំណាត់ថ្នាក់ FIFA ៖ លេខ34

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន11ដង ឆ្នាំ1930/ 1950/ 1954/ 1958/ 1962/1974/ 1982/ 1990/ 1998/ 2006/ 2010។

លទ្ធផលល្អ ៖ ចំណាត់ថ្នាក់លេខ4 ចំនួន2ដង គឺឆ្នាំ1930 និង1962។

គ្រូបង្វឹក ៖ Mladen Krstajic សញ្ជាតិស៊ែប៊ី។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិស៊ែប៊ី កាលពីឆ្នាំ2012។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Mitrovic មកពីក្លឹប Newcastle ធ្លាប់បង្ហាញវត្តមានបាន39ប្រកួត ស៊ុតបាល់បាន16គ្រាប់។ កីឡាករខ្សែបម្រើ Dusan Tadic មកពីក្លឹប Southampton ធ្លាប់បង្ហាញវត្តមានបាន55ប្រកួត ស៊ុតបាល់បាន13គ្រាប់  និងកីឡាករខ្សែប្រយុទ្ធ Ivanovic មកពីក្លឹប Zenit ធ្លាប់បង្ហាញវត្តមានបាន104ប្រកួត ស៊ុតបាល់បាន13គ្រាប់។ លទ្ធផល5ប្រកួតចុងក្រោយ​ គឺ 3-0-2។

3ប្រកួតចុងក្រោយ គឺ ៖

06-18 Serbia 5-1 Bolivia

06-18 Costa Rica 0-1 Serbia

06-18 Serbia 1-2 Switzerland

Brazil ចំណាត់ថ្នាក់ FIFA ៖ លេខ2

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន20ដង គឺឆ្នាំ1930/ 1934/ 1938/ 1950/ 1954/ 1958/ 1962/ 1966/ 1970/ 1974/ 1978/ 1982/ 1986/ 1990/ 1994/ 1998/ 2002/ 2006/ 2010/ 2014។

លទ្ធផលល្អ ៖ ជើងឯក5សម័យកាល គឺឆ្នាំ1958/ 1962/ 1970/ 1994/ 2002។

គ្រូបង្វឹក ៖  Tite សញ្ជាតិប្រេស៊ីល។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល កាលពីឆ្នាំ2016។ ក្នុងរជ្ជកាលដឹកនាំរបស់លោក 23ប្រកួត គឺឈ្នះ18 ស្មើ4 និងចាញ់1 ស្មើ 80/95ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Neymar មកពីក្លឹប Paris SG ធ្លាប់បង្ហាញវត្តមានបាន86ប្រកួត ស៊ុតបាល់បាន56គ្រាប់ កីឡាករខ្សែបម្រើ Philippe Coutinho មកពីក្លឹប Barcelona ធ្លាប់បង្ហាញវត្តមាន37ប្រកួត ស៊ុតបាល់បាន11គ្រាប់ និងកីឡាករ Marcelo មកពីក្លឹប Real Madrid ធ្លាប់បង្ហាញវត្តមានបាន54ប្រកួត ស៊ុតបាល់បាន6គ្រាប់។ លទ្ធផល5ប្រកួតចុងក្រោយ គឺ 4-1-0។

3ប្រកួតចុងក្រោយ គឺ ៖

06-18 Austria 0-3 Brazil

06-18 Brazil 1-1 Switzerland

06-18 Brazil 2-0 Costa Rica

ប្រវត្តិជួបគ្នា1ប្រកួត គឺ ៖

06-14 Brazil 1-0 Serbia

ទស្សនៈ Brazil ឈ្នះ 2-0

RELATED ARTICLES