Tuesday, October 21, 2025
Homeព័ត៌មានជាតិរត់រកកន្លែងជ្រកហើយ នៅតាមបាញ់ទាល់តែស្លាប់

រត់រកកន្លែងជ្រកហើយ នៅតាមបាញ់ទាល់តែស្លាប់

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់កំពុងដាំដំឡូងក្នុងចម្ការ ឃើញមេឃធ្លាក់ភ្លៀង លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះផងនោះ ក៏ក្រោករត់ចូលមករកកន្លែងជ្រក ស្រាប់តែអកុសល មិនទាន់ដល់កន្លែងជ្រកផង ក៏ត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម កាលពីវេលាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចចម្ការដំឡូងជិតភ្នំជញ្ជាំង ស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង។

បុរសរងគ្រោះដែលត្រូវរន្ទះស្លាប់ មានឈ្មោះគីន កួន អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅដាំដំឡូងនៅក្នុងចម្ការដូចសព្វដង រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមេឃធ្លាក់ភ្លៀងមួយមេធំ លាយឡំនឹងផ្គររន្ទះ ទើបជនរងគ្រោះបានក្រោករត់ចេញទៅរកកន្លែងជ្រក ស្រាប់តែអកុសល ភ្លាមនោះ ក៏មានបាតុភូតធម្មជាតិរន្ទះបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សាកសពជនរងគ្រោះត្រូវបានអ្នកភូមិជួយសែងយកត្រឡប់មកផ្ទះវិញ ប្រគល់ឱ្យក្រុមគ្រួសារ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសាកសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវរន្ទះបាញ់ស្លាប់ប្រាកដមែន រួចក៏ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES