Wednesday, May 1, 2024
Homeកីឡាអន្ដរជាតិលោកម៉ារ៉ាដូណា ចូលពេទ្យភ្លាមៗ ក្រោយអាហ្សង់ទីន ឈ្នះយប់មិញ

លោកម៉ារ៉ាដូណា ចូលពេទ្យភ្លាមៗ ក្រោយអាហ្សង់ទីន ឈ្នះយប់មិញ

តាមប្រភពព័ត៌មានពីគ្រូពេទ្យដែលតាមដានពិនិត្យសុខភាពរបស់លោកម៉ារ៉ាដូណា ​ដែលជាអ្នកគាំទ្របាល់ទាត់ក្រុមជម្រើសជាតិអាហ្សង់ទីន ​បានឲ្យដឹងថា សុខភាពរបស់ម៉ារ៉ាដូណា កំពុងធ្លាក់ចុះទ្រុឌទ្រោមខ្លាំង ក្រោយពីចំណាយពេលវេលាអង្គុយទស្សនាការប្រកួតក្រុមជម្រើសរបស់លោកទាំងបីប្រកួតកន្លងមក។

តាមរូបភាពវីឌីអូ រាល់ពេលនៃការប្រកួត លោកម៉ារ៉ាដូណា មានសម្តែងកាយវិការ និងអារម្មណ៍តានតឹងខ្លាំង ដោយសារតែទម្រង់លេងរបស់អាហ្សង់ទីន ធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មានឱកាសឡើងទៅវគ្គ១៦ក្រុម។

រូបភាពវីឌីអូដដែលនោះ បានបង្ហាញថា អតីតកីឡាករឈ្នះពានបាល់ទាត់ពិភពលោក ១៩៨៦  ម៉ារ៉ាដូណា បានសម្តែងការរំភើប​​ញាប់ញ័រ​ ​រហូត​សឹង​តែគាំងបេះដូង​ដើរ​លេង​រួច ​ត្រូវ​បានមិត្តភក្តិដែលជាគ្រូពេទ្យ ជួយគ្រា​ហ៍ចេញ​ពី​កន្លែង​អង្គុយ ដើម្បី​បន្ធូរ​អារម្មណ៍​ និងធ្វើចលនាបេះដូង​ផង​ដែរ។ ក្រោយ​ពី​ធ្វើ​ការ​ពិនិត្យ​ទៅ ​លោក​មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​គ្រាន់​តែ​រំភើប​ចិត្ត​ចំពោះ​លទ្ធផល​នេះ​ប៉ុណ្ណោះ។​

យ៉ាងណា លោកគ្រូពេទ្យបាននិយាយថា ទោះបីជាយ៉ាងណាក្តី លោកគ្រូពេទ្យបានផ្តល់ដំបូន្មានឲ្យលោកម៉ារ៉ាដូណា សម្រាកឲ្យបានច្រើន ឧស្សាហ៍ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន បានផ្សាយថា លោកម៉ារ៉ាដូណា មានជំងឺលើសឈាមប្រចាំកាយ ដោយសារតែលោកធ្លាប់មានប្រវត្តិប្រើប្រាស់សារធាតុញៀនកូកាអ៊ីន៕

RELATED ARTICLES