Monday, May 6, 2024
Homeកីឡាអន្ដរជាតិជើងឯក World Cup 2014 ឥន្ទ្រីដែកអាល្លឺម៉ង់ ត្រូវកូរ៉េខាងត្បូង បំបាក់មុខ ធ្លាក់ត្រឹមវគ្គចែកចូល

ជើងឯក World Cup 2014 ឥន្ទ្រីដែកអាល្លឺម៉ង់ ត្រូវកូរ៉េខាងត្បូង បំបាក់មុខ ធ្លាក់ត្រឹមវគ្គចែកចូល

ទីបំផុត ក្រុមការពារជើងឯកបាល់ទាត់ពិភពលោក ឥន្ទ្រីដែកអាល្លឺម៉ង់ បានធ្លាក់ពីវេទិកាបាល់ទាត់ពិភពលោកត្រឹមវគ្គចែកពូល ដែលជារឿងមួយមិនគួរឲ្យកើតមាន និងគ្មាននណាម្នាក់គិតស្មានដល់ទាល់តែសោះ តែអ្វីៗវាបានកើតឡើងរួចទៅហើយ។ នេះគឺជាលើកទីមួយ ក្នុងរយៈពេល៨០ឆ្នាំ ដែលក្រុមជើងខ្លាំងមួយនេះ ធ្លាក់ត្រឹមវគ្គចែកពូល ។

អាល្លឺម៉ង់ បានក្លាយជាក្រុមការពារជើងឯកទី៤ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ៥លើកចុងក្រោយនេះ ដែលក្នុងនោះមានក្រុមបារាំង ធ្លាក់ឆ្នាំ២០០២, អ៊ីតាលី​ ធ្លាក់ឆ្នាំ២០១០, អេស្ប៉ាញ ឆ្នាំ២០១៤ និងអាល្លឺម៉ង់ ២០១៨។

ការបរាជ័យយ៉ាងអាម៉ាសនេះ ត្រូវបានគេមើលឃើញថា ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ បានចូលមកស្នងតំណែងក្រុមមាន់គកបារាំង ម្ចាស់បាល់ពានរង្វាន់បាល់ទាត់ពិភពលោក២០០៨ ក៏ធ្លាក់ត្រឹមវគ្គចែកពូលបាល់ទាត់ពិភពលោក ២០០២។ អ៊ីតាលី ម្ចាស់ជើងឯក២០០៦ ធ្លាក់ឆ្នាំ២០១០ ចំណែកឯគោជល់អេស្ប៉ាញ ម្ចាស់ជើងឯក២០១០ ក៏ដូចគ្នាបែរជាឡើងយន្តហោះទៅផ្ទះមុនគេ ធ្លាក់ត្រឹមវគ្គចែកពូល នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០១៤ នៅប្រទេសប្រេស៊ីល។

ការប្រកួតការកាលពីយប់មិញត្រូវការគ្រាប់បាល់យត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គ១៦ក្រុម តែគេមិនអាចធ្វើបាន​ ហើយទីបំផុតត្រូវក្រុមបិសាចក្រុមកូរ៉េខាងត្បូង លត់២ទល់នឹង០ថែមទៀត។ ជ័យជម្នះរបស់កូរ៉េខាងត្បូង បានធ្វើឲ្យក្រុមម៉ិកស៊ិក សប្បាយចិត្តខ្លាំងជាងគេ ពីព្រោះវាសនាវគ្គ១៦ក្រុមរបស់អាល្លឺម៉ង់ ពឹងទៅលើកូរ៉េខាងត្បូង ​ដោយសារតែគេប្រកួតចាញ់ស៊ុយអែត ៣ទល់នឹង០ទៅហើយ។

តើបរាជ័យរបស់អាល្លឺម៉ង់ជាកំហុសអ្នកណា?

ជាការពិតកូនល្អ ឬអាក្រក់ គេមិនដែលបន្ទោសកូននោះទេ ច្បាស់ណាស់គេពិតជាបន្ទោសទៅលើឪពុកម្តាយ។ យ៉ាងណាមិញ បរាជ័យរបស់អាល្លឺម៉ង់ កាលពីយប់មិញ គេបានទម្លាក់កំហុសទាំងស្រុងទៅលើគ្រូបង្វឹក Jim Low ដោយសារតែការជ្រើសរើសកីឡាករមិនបានត្រឹមត្រូវ។ លោក Low មិនបានជ្រើសរើសកីឡាករខ្សែប្រយុទ្ធ Leroy Sane ដែលជាតួអង្គជួយក្រុម Man City  លើកពានប្រឺមីញេលីក និងកីឡាករនាំសំណាងលើកពាននៅប្រេស៊ីល Gotze ចូលសមរភូមិប្រយុទ្ធនោះទេ។ និយាយរួម គាត់បានធ្វើកំហុស៥យ៉ាង ក្នុងការជ្រើសកីឡាករនៅក្នុងជំនួបជាមួយកូរ៉េខាងត្បូង៕

RELATED ARTICLES