នារីរូបស្រស់រកសុីចងការប្រាក់ម្នាក់ ត្រូវបានឃាតករសម្លាប់ចោលក្នុងបន្ទប់ជួល រួចញាត់សាកសពដាក់ក្នុងកញ្ឆេ យកទម្លាក់ចោលនៅក្នុងប្រឡាយទឹកស្អុយ ផ្លូវ៣៧១ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅព្រឹកនេះ សមត្ថកិច្ចបានរកឃើញសាកសពនារីរូបស្រស់នោះហើយ ចំណែកឃាតករត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន៣នាក់ ក្នុងនោះ២នាក់ជាប្តីប្រពន្ធនឹងគ្នា។
បើតាមសាច់ញាតិនារីរងគ្រោះបានឲ្យដឹងថា “កាលពីថ្ងៃពុធ ទី២០ ជនសង្ស័យបានទូរស័ព្ទឲ្យនារីរងគ្រោះទៅយកតាំងពីម៉ោង៤និង៣០នាទី ហើយបានបាត់ខ្លួនរហូតមក “។
តាមប្រភពបានឲ្យដឹងថា ឃតករជាអ្នកចងការប្រាកិពីនារីរងគ្រោះ ប៉ុន្តែមិនព្រមសង រួចព្យាយាមរៀបគម្រោងសម្លាប់តែំម្តង៕