Wednesday, April 24, 2024
Homeព័ត៌មានជាតិសាក្សីថ្មី​ចូល​បំភ្លឺ​តុលា​ការ​តាម​ដីកា​កោះ ពាក់​ព័ន្ធ​សំណុំ​រឿង​ស្រីមុំ​-លោក​កឹម សុខា

សាក្សីថ្មី​ចូល​បំភ្លឺ​តុលា​ការ​តាម​ដីកា​កោះ ពាក់​ព័ន្ធ​សំណុំ​រឿង​ស្រីមុំ​-លោក​កឹម សុខា

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងសំណុំរឿងទំនាក់ទំនងផ្លូវភេទរវាងលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ជាមួយកញ្ញាខុម ចាន់- តារ៉ាទី ហៅស្រីមុំ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោកប៉ា ងួន- ទៀង បានចូលបំភ្លឺតាមដីកាកោះរបស់សាលា- ដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សីថ្មីមួយ រូប។
កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោកធាម ច័ន្ទពិសិដ្ឋ បានដីកាកោះឱ្យលោក ប៉ា ងួនទៀង ចូលខ្លួនក្នុងនាមជាសាក្សី ដើម្បី សាកសួរជុំវិញដំណើររឿងសូកប៉ាន់សាក្សី នៅ ម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែសីហា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុខសាលា- រាជធានីភ្នំពេញ មុនចូលទៅបំភ្លឺតុលាការនៅ ថ្ងៃនោះ លោកប៉ា ងួនទៀង បានបញ្ជាក់ថា កន្លងមក លោកពុំបានដឹងរឿងអ្វីនោះទេ ប៉ុន្តែ ការងារសិទ្ធិមនុស្សជាអាយុជីវិតរបស់លោក ហើយការងារសិទ្ធិមនុស្សនេះ លោកធ្វើជាង ១០ឆ្នាំមកហើយ។
លោកប៉ា ងួនទៀង មានប្រសាសន៍ថា “ខ្ញុំមកអត់ដឹងរឿងអីទេ ហើយក៏អត់មានអី ត្រូវត្រៀមដែរ ហើយសំខាន់ច្បាស់ខ្លួនយើងថា យើងអត់មានធ្វើអីខុសច្បាប់។ ចំពោះករណីខ្ញុំ យើងចាំមើលតុលាការសិន ប៉ុន្តែជាទូទៅតុលាការ បានធ្វើខ្លួនឯងឱ្យខូចឈ្មោះ។ ដល់អ៊ីចឹងវាមាន ការមិនជឿទុកចិត្តច្រើនពីខាងសាធារណជន”។
ចំពោះលទ្ធផល ក្រោយចាកចេញពីតុលាការ រាជធានីភ្នំពេញ នោះ លោកប៉ា ងួនទៀង បាន ប្រាប់អ្នកសារព័ត៌មានថា ចៅក្រមស៊ើបសួរ បានសួរលោកនូវសំណួរចំនួន៣សំខាន់ៗ ទាក់ទង នឹងរឿងរ៉ាវរបស់ស្រីមុំ និងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែដូច លោកបានបញ្ជាក់ហើយថា លោកមានការងារ ច្រើនណាស់ដែលត្រូវធ្វើ ដូច្នេះលោកមិនចាំ ថា ខ្លួនបានប្រព្រឹត្តពិតមែនដូចទៅនឹងអ្វីដែល ចៅក្រមស៊ើបសួរលើកជាសំណួរឡើងនោះទេ។
លោកប៉ា ងួនទៀង បានបញ្ជាក់ថា “គេ សួរខ្ញុំថា តើខ្ញុំមានបានរៀបចំឱ្យលោកនី ចរិយា ជួបជាមួយនឹងកឹម សុខា អត់? ខ្ញុំមានបានហៅ ទូរស័ព្ទទាក់ទងជាមួយលោកស្រីទ្រី ឈួន ដែល ជាមេធាវីរបស់ស្រីមុំ អត់? ហើយខាង VOD មានបំណងហៅស្រីមុំ មកធ្វើជាវាគ្មិនអត់? ចំណុចសំខាន់ៗ៣ហ្នឹង។ ដោយសារខ្ញុំជាអ្នកសារព័ត៌មាន ហើយខ្ញុំវារឿងច្រើនពេក ខ្ញុំអត់ ចាំ។ អត់ចាំថាវាមានករណីអ៊ីចឹងមែនឬអត់?”។
អ្នកនាំពាក្យរបស់អយ្យការអមសាលា- ដំបូងរាជធានីភ្នំពេញ លោកលី សុផាណា បាន លើកឡើងថា ការសាកសួរលើលោកប៉ា ងួន- ទៀង បានផ្តល់ប្រយោជន៍ជាច្រើនដល់ការស៊ើប- សួរ ហើយចៅក្រមសម្រេចនឹងបន្តនីតិវិធី ស៊ើបសួរក្នុងសំណុំរឿងនេះបន្តទៀត។
ក្រៅពីលោកប៉ា ងួនទៀង អ្នកស្រីឆន សុគន្ធា ប្រធានផ្នែកស្ត្រីនៃសមាគមអាដហុក ក៏ ត្រូវបានតុលាការកោះឱ្យចូលខ្លួន ឆ្លើយបំភ្លឺ ផងដែរ ក្នុងនាមជាសាក្សី នៅក្នុងសំណុំរឿង សូកប៉ាន់សាក្សី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ ខាងមុខនេះ។
លោកលី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានឱ្យដឹងថា លោកចៅក្រម ស៊ើបសួរ ធាម ច័ន្ទពិសិដ្ឋ បានកោះហៅឈ្មោះ ឆន សុគន្ធា ជាប្រធានផ្នែកស្ត្រី សមាគមអាដ- ហុក មកសាកសួរជាសាក្សីនៅក្នុងសំណុំរឿង សូកប៉ាន់សាក្សី ដែលបានចោទប្រកាន់លើមន្ត្រី អាដហុក៤រូប នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ម៉ោង៩ព្រឹក។ រឿងស្នេហាលោកកឹម សុខា ប្រធានស្តីទីកគណបក្សសង្គ្រោះជាតិ និងជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជាមួយ កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ មុខរបរជាង កាត់សក់ ធ្វើក្រចក នៅហាងកាត់សក់ “ខ្មែរ អង្គរ” ដែលបែកធ្លាយនូវខ្សែអាត់សំឡេងតាម ហ្វេសប៊ុកនាពេលកន្លងមកនោះ មកទល់ពេលនេះ មានអ្នកពាក់ព័ន្ធ ចំនួន៦នាក់ ជាប់ពន្ធនាគារ ក្នុងនោះ មានមន្ត្រីសមាគមអាដហុក ៤នាក់ គឺលោកណៃ វ៉ង់ដា, លោកនី សុខា, លោកយី សុខសាន្ត និងអ្នកស្រីលឹម មុនី ព្រមទាំងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប និងលោក ស៊ាង ចែត មេឃុំស្រក របស់គណបក្សសម រង្ស៊ី។
គួរបញ្ជាក់ថា គិតមកដល់ពាក់កណ្តាល ខែសីហា ២០១៦ អ្នកពាក់ព័ន្ធនៅតុលាការ ក្នុងសំណុំរឿងស្នេហាលួចលាក់ របស់លោក កឹម សុខា និងអ្នកនាងខុម ចាន់តារ៉ាទី កើន ឡើងដល់១៦នាក់ហើយ បើរាប់ទាំងអ្នកចេញ មុខជាដើមបណ្តឹង ៣រូប អ្នកត្រូវឃុំ ខ្លួន៦រូប អ្នករងការចោទប្រកាន់ ៣រូប និងសាក្សី ៤រូប ដែលត្រូវតុលាការកោះហៅមកសាកសួរជា បន្តបន្ទាប់។ ក្នុងនោះលោកប៉ា ងួនទៀង ជា សាក្សីទីបី ក្នុងនាមជាសង្គមស៊ីវិល បន្ទាប់ពី អ្នកស្រីធីតា ឃឹះ នាយិកាប្រតិបត្តិ នៃអង្គការ សីលការ និងអ្នកស្រីអ៊ាង គឹមលី មន្ត្រីសមាគម អាដហុក ប្រចាំខេត្តព្រៃវែង ដែលត្រូវតុលាការ សាកសួរលើរឿងតែមួយនេះ។ នៅសល់មន្ត្រី សមាគមអាដហុក អ្នកស្រីឆន សុគន្ធា ម្នាក់ ទៀត ជាសាក្សីទីបួន នឹងត្រូវចូលបំភ្លឺ ថ្ងៃទី២៤ សីហា។ ដើមបណ្តឹងទាំងបី នៅក្នុងរឿងនេះ រួមមាន លោក ស្រី ចំរើន តំណាងនិស្សិត បាន ប្តឹងលោកកឹម សុខា ពីបទពុករលួយទៅអង្គភាព ប្រឆាំងអំពើពុករលួយ (ថ្ងៃទី១៨ មីនា ២០១៦)។ កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ រស់នៅស្រុក កំពង់សៀម ខេត្តកំពង់ចាម បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងរាជធានី នៅថ្ងៃទី២២ មេសា ២០១៦ ប្តឹងលោកកឹម សុខា ទារសំណងជំងឺ ចិត្ត៣០ម៉ឺនដុល្លារ ដោយនាងយល់ថា លោក កឹម សុខា ធ្វើឱ្យរូបនាងខាតបង់សេដ្ឋកិច្ចគ្រួសារ និងខូចខាត កិត្តិយស សេចក្តីថ្លៃថ្នូរ។ ដើម បណ្តឹងទីបី គឺកញ្ញាធី សុវណ្ណថា ដែលបានប្តឹង លោកកឹម សុខា ទាមទារសំណងជំងឺចិត្តជាទឹក ប្រាក់១លានដុល្លារ ពីបទបរិហារកេរ្តិ៍តាមខ្សែ អាត់សំឡេង។
ពាក់ព័ន្ធសំណុំរឿង កញ្ញាស្រីមុំ និងលោកកឹម សុខា នេះដែរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ២រូប គឺលោកពិន រតនា និង លោកតុ វ៉ាន់ចាន់ ត្រូវបានតុលាការកោះហៅ ឱ្យចូលខ្លួនមកបំភ្លឺក្នុងឋានៈជាជនសង្ស័យក្នុង សំណុំរឿង “សញ្ចារកម្ម” តែអ្នកទាំង២មិនបាន បង្ហាញខ្លួនតាមការកោះហៅនោះទេ ដោយ សំអាងមានអភ័យឯកសិទ្ធិ។ ចំណែក លោក កឹម សុខា ត្រូវបានអយ្យការអមសាលាដំបូង- រាជធានីភ្នំពេញ ចោទប្រកាន់ថា បានប្រព្រឹត្ត បទល្មើសជាក់ស្តែង មាត្រា៥៣៨ នៃក្រម- ព្រហ្មទណ្ឌ បន្ទាប់ពីលោកបានបដិសេធមិនចូល ខ្លួនទៅបំភ្លឺចំនួន២លើក ក្នុងសំណុំរឿងសញ្ចារ- កម្ម ពាក់ព័ន្ធនឹងអ្នកនាងខុម ចាន់តារ៉ាទី ហៅ ស្រីមុំ នោះ រហូតមកដល់ពេលនេះ នៅប្រកាន់ យកគោលជំហរមិនឆ្លើយ មិនឆ្លង និងមិនឈ្លោះ ចំពោះទំនាក់ទំនងមួយនេះ ហើយបានសម្ងំលាក់ ខ្លួន នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះ- ជាតិ តាំងពីថ្ងៃទី២៦ ឧសភា ២០១៦ មកម៉្លេះ។ ចំណែកលោកតុ វ៉ាន់ចាន់ តំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល និងលោកពិន រតនា តំណាងរាស្ត្រ មណ្ឌលបាត់ដំបង នឹងត្រូវគណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា ពិនិត្យពិភាក្សាលើការស្នើ សុំព្យួរអភ័យឯកសិទ្ធិសភាពីតុលាការ តាមរយៈ ក្រសួងយុត្តិធម៌ នៅពេលសភា ចូលវិស្សមកាល វិញ នាដើមខែតុលា ខាងមុខ៕
ដោយ ៖ កុលបុត្រ

RELATED ARTICLES