Sunday, November 17, 2024
Homeតារាខ្មែរកុល ដាវី និងសុខ រក្សា បណ្តើរគ្នាឲ្យត្រសង ប៉ុន្តែមិនទាន់មានគម្រោងរៀបការ

កុល ដាវី និងសុខ រក្សា បណ្តើរគ្នាឲ្យត្រសង ប៉ុន្តែមិនទាន់មានគម្រោងរៀបការ

មុននេះ សុខ រក្សា បានប្រកាសថា ភ្លេងការរវាងលោក និងអូនកុល ដាវី នឹងបន្លឺឡើងនៅចុងឆ្នាំ2018 ឬយ៉ាងយូរនៅដើមឆ្នាំ2019 ខាងមុខនេះហើយ ដើម្បីឱ្យមហាជនដឹងច្បាស់ 100% ថា ពួកគេស្រលាញ់គ្នាប្តូរផ្តាច់ និងយកគ្នាជាប្តីប្រពន្ធពិតប្រាកដ ក្រោយពីពិសោធន៍ស្នេហ៍ជាច្រើនឆ្នាំ ដោយរួមរស់ក្រោមដំបូលតែមួយ ត្រូវបានក្រុមគ្រួសារទាំងសងខាងទទួលស្គាល់មក។ ប៉ុន្តែអ្វីដែលចម្លែកនោះ គឺនៅពេលដែលអ្នកយកព័ត៌មានយើងសាកសួរទៅកុល  ដាវី ពីរឿងនេះ ស្រាប់តែនាងនិយាយធ្វើឱ្យសុខ រក្សា ដែលជាអនាគតស្វាមីនាងភ័យបុកពោះទៅវិញ ដោយនាងអះអាងថា មិនទាន់ច្បាស់លាស់ ឬកំណត់រៀបការនៅពេលណាឡើយ។

ក្នុងជំនួបជាមួយតារាសិចស៊ីដើមទ្រូង ទ្រលុកទ្រលន់ នាងកុល ដាវី បានថ្លែងឱ្យដឹងថា នាងមិនចង់និយាយរឿងរៀបការជាមួយសុខ រក្សា ទាល់តែសោះ ព្រោះអីហាក់នៅវែងឆ្ងាយពេក អ៊ីចឹងការថ្ងៃណា នៅមិនទាន់ច្បាស់ការទេ។

តារាសិចស៊ីកំពូលដើមទ្រូងធំនេះ និយាយបែបលាក់លៀមថា “អូបង! រឿងរៀបការជាមួយគាត់ (រក្សា) ហ្នឹង ខ្ញុំសូមមិននិយាយទេបង អធ្យាស្រ័យផងណា ព្រោះអីនៅវែងឆ្ងាយពេក។ ខ្ញុំចង់និយាយការងារសិល្បៈ ជាងរឿងហ្នុង ហើយរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់កំណត់ថា ចូលរោងការនៅពេលណាទេ។ តែពួកយើងគ្មានបញ្ហាអីជាមួយគ្នានោះទេ គឺនៅធម្មតាអ៊ីចឹង”។

ការរារែកចិត្តរឿងដឹកដៃសុខ រក្សា ក្រាបផ្ទឹមរបស់នាងកុល ដាវី នៅពេលនេះ បន្ទាប់ពីមានដំណឹងថា មានមន្ត្រីធំវ័យចំណាស់ម្នាក់ នៅខេត្តរតនគិរី ដែលបែកបាក់ស្នេហាជាមួយនាងដាវី ជាយូរឆ្នាំមកហើយ ព្រោះតារាសិចស៊ីងាកទៅភ្ជាប់ស្នេហ៍ជាមួយសុខ រក្សា នោះ ស្រាប់តែពេលនេះមន្ត្រីធំនោះចង់បញ្ឆោះភ្លើងស្នេហ៍ជាថ្មី ជាមួយបណ្តូលចិត្តលោករក្សា នេះ ទើបធ្វើឱ្យតារាសម្តែងតួកាចនេះ លែងចង់កំណត់ថ្ងៃចូលរោងការជាមួយរក្សា ទៀតហើយ ដោយសារនាងមានជម្រើសស្នេហ៍ច្រើន គឺមានប្រុសៗអ្នកមានជាច្រើននាក់ នៅរង់ចាំត្រងស្នេហ៍នាង ទើបធ្វើឱ្យតារាចម្រៀងសាន់ដេ សុខ រក្សា ចង់ភ័យបុកពោះ ព្រោះខ្លាចថ្លើមថ្លៃត្រូវគេឆក់ទៅបាត់។ តែកុល ដាវី នៅតែមិនចង់ធ្វើអត្ថាធិប្បាយច្បាស់លាស់រឿងរៀបការនោះដដែល ដោយនាងសំអាងថា ពេលនេះជាប់ថតភាពយន្តជាប់គ្នាឱ្យរដឹក សឹងតែគ្មានពេលវេលាគ្រប់គ្រាន់ឱ្យគេ។

កុល ដាវី ថ្លែងថា “ខ្ញុំទើបថតចប់រឿង “ផ្កាថ្ម” ឱ្យផលិតកម្មហង្សមាស កាលពីពេលថ្មីៗនេះ ហើយមុនហ្នឹង អ្នកដឹកនាំមិនឱ្យនិយាយជាដាច់ខាត តែឥឡូវចេញ Trailer ហើយមិនអីទេ។ ឥឡូវខ្ញុំទើបទទួលថតរឿងថ្មី1ទៀត ឱ្យហង្សមាស ដែរ តែខាងក្រុមហ៊ុនគេមិនឱ្យប្រាប់ទេ អ៊ីចឹងខ្ញុំមិនអាចនិយាយអ្វីឱ្យលើសពីនេះបានទេ។ ក្រៅពីហង្សមាស មានផលិតកម្មផ្សេងៗទៀត បានទាក់ទងឱ្យខ្ញុំថត3ទៅ4រឿងទៀតឯណោះ ហើយយើងមិនហ៊ានទទួលទេ ព្រោះខ្លាចគ្មានពេលវេលាឱ្យគេគ្រប់គ្រាន់”។

កុល ដាវី-សុខ រក្សា បានបង្កាត់ភ្លើង ស្នេហាជាមួយគ្នានៅពេលដែលអ្នកទាំង2 )នា ដឹកដៃគ្នាទៅច្រៀងសម្តែងនៅប្រទេសកាណាដា កាលពីឆ្នាំមុន ហើយក្រោយវិលត្រឡប់មកស្រុក វិញ ស្រាប់តែពួកគេប្រឡេះពីគ្នាមិនចេញឡើយ។  ការដែលដាវី ភ្ជាប់ស្នេហ៍ជាមួយរក្សា មិនមែន ជារឿងចៃដន្យឡើយ គឺក្រោយពេលដែលនាង បានបែកបាក់ស្នេហ៍ជាមួយមន្ត្រីធំម្នាក់ នៅខេត្ត រតនគិរី ចំណែករក្សា បែកបាក់គូដណ្តឹងអ្នកលក់ បាយកាហ្វេនៅចោមចៅ ទើបធ្វើឱ្យតារាទាំង2 ដែលមហាជនគិតថា មិនស័ក្តិសមគ្នាទាល់តែសោះ ព្រោះដាវី ជាអ្នកលេងខ្លួនដល់កំពូល ចំណែក រក្សា គ្រាន់តែអ្នកចម្រៀងសាមញ្ញមិនចេះ លេងខ្លួនសោះនោះ មកភ្ជាប់ស្នេហ៍ជាមួយគ្នា ទាំងមិនគួរឱ្យជឿឡើយ។ តារាសិល្ប³មួយចំនួន បាននិយាយបង្អាប់ដាវី ថា សុខ រក្សា មិនស័ក្តិសម ជាមួយនាង សូម្បីតែបន្តិចតែនាងដាវី មិនខ្វល់ រឿងគេឱ្យយោបល់លើនាងឱ្យដកខ្លួនចេញពីរក្សា ឡើយ។ កុល ដាវី បានសន្សំប្រាក់ទិញបានផ្ទះ 2ល្វែង និងមានរថយន្តទំនើប ឡខ៉េស ឡខ470 ជិះ ចំណែកសុខ រក្សា រកស៊ីជាអ្នករៀបចំតន្ត្រី អកការដង់តូច² តាមកម្មវិធីផ្សេង² ហើយ ហៅអនាគតភរិយានាងដាវី ទៅធ្វើពិធីករឱ្យ។ សុខ រក្សា បានប្រាប់អ្នកយកព័ត៌មានយើងថា ពេលនេះលោកនិងដាវី រស់នៅផ្ទះផ្សេងគ្នា មិនមែនដេកនៅជាមួយគ្នាទេ មុនពេលរៀបការ មកដល់តែការថ្លែងបែបនេះ មិនសូវមានគេ ជឿជាក់ឡើយ ហើយគេរង់ចាំមើលថា តើនាង ដាវី នឹងព្រមរៀបការជាមួយរក្សា នៅចុងឆ្នាំ 2018 នេះ តាមសំណើរសុខ រក្សា ដែរទេ?៕

RELATED ARTICLES