Friday, October 24, 2025
Homeព័ត៌មានជាតិយី!!! ចង់ប្លែកអារម្មណ៍ ធ្វើបែបនេះ ចុងក្រោយស្លាប់ខ្លួនឯង

យី!!! ចង់ប្លែកអារម្មណ៍ ធ្វើបែបនេះ ចុងក្រោយស្លាប់ខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់ហេតុតែចង់ផឹកស៊ីប្តូរបរិយាសឱ្យប្លែក ក៏បានយកកូនគ្រែដាក់ផ្ងារជើងនៅលើស្នោ រួចយកទៅបណ្តែតទឹកបឹង អង្គុយផឹកស្រានៅលើនោះ ស្រាប់តែអកុសល ពេលផឹកស្រវឹងធ្លាក់ភ្នែក គ្រែក៏ក្រឡាប់ បណ្តាលឱ្យបុរសរូបនោះធ្លាក់ចូលទឹកលិចបាត់ខ្លួន ទោះជាអ្នកភូមិជួយចុះរាវភ្លាមៗ ក៏មិនឃើញសោះ រហូតដល់កណ្តាលយប់ ទើបប្រទះឃើញសាកសពអណ្តែតទឹក។

ករណីបុរសចំណាស់ចង់ប្លែកអារម្មណ៍ ដាក់គ្រែលើស្នោបណ្តែតទឹកអង្គុយផឹកស្រា លំហែអារម្មណ៍លើផ្ទៃទឹក រហូតដល់ក្រឡាប់គ្រែ ធ្លាក់ចូលទឹកលង់ស្លាប់នេះ បានកើតឡើងតាំងពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបឹងអង្គ ស្ថិតក្នុងភូមិច្រេសខាងជើង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកសាកសពត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក នៅវេលាម៉ោងប្រមាណ១១និង ១០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នៅក្នុងបឹងកើតហេតុខាងលើ។

បុរសរងគ្រោះខាងលើ មានឈ្មោះប៊ូ ឡាំ អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

 

រហូតមកដល់វេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ទើបមានគេប្រទះឃើញសាកសពជនរងគ្រោះអណ្តែតឡើងលើផ្ទៃទឹក ទើបបងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារបាននាំគ្នា ចុះទៅស្រង់ឡើងមកលើគោក រួចរៀបចំធ្វើបុណ្យតាមប្រពៃណីតែម្តង៕

RELATED ARTICLES