Friday, October 24, 2025
Homeព័ត៌មានជាតិមន្ត្រីក្រសួងកសិកម្ម ឈឺចាប់ស្ទើរប្រេះទ្រូង ស្នើលោករដ្ឋមន្ត្រី ចាត់ការប្រធាននាយកដ្ឋាននីតិកម្ម ភុំ រ៉ា

មន្ត្រីក្រសួងកសិកម្ម ឈឺចាប់ស្ទើរប្រេះទ្រូង ស្នើលោករដ្ឋមន្ត្រី ចាត់ការប្រធាននាយកដ្ឋាននីតិកម្ម ភុំ រ៉ា

III-ការងារនីតិកម្ម និងអភិវឌ្ឍបទដ្ឋានគតិយុត្ត

III-១.ការងារដែលត្រូវបានអនុវត្ត

-នាយកដ្ឋានចូលរួមពិនិត្យបទដ្ឋាន គតិយុត្តក្នុងក្រសួង ៖ ឆ្នាំ២០១៦ បានចំនួន០៥ សេចក្តីព្រាងប្រកាស និងឆ្នាំ២០១៧ បាន១៨ សេចក្តីព្រាងច្បាប់ អនុក្រឹត្យ និងប្រកាស។

-ការសិក្សាអភិវឌ្ឍបទដ្ឋាន គតិយុត្តិពាក់ព័ន្ធការគ្រប់គ្រងសម្ភារកសិកម្ម ៖​ ឆ្នាំ២០១៦ គ្មាន និងឆ្នាំ២០១៧ បានអនុក្រឹត្យ ១ និងប្រកាស៣។

III-២.បញ្ហាអសកម្ម និងភាពមិនប្រក្រតី

១-លោកប្រធាននាយកដ្ឋាន តែងតែមានចេតនារារាំងមិនឱ្យក្រុមការងាររៀបចំបទដ្ឋាន គតិយុត្តរបស់នាយកដ្ឋាន មិនឱ្យដំណើរការទៅមុខឡើយ ដោយបានចារឱ្យផ្អាកការងារធ្វើបទដ្ឋានគតិយុត្តតែម្តង ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មក។

២-លោកប្រធាននាយកដ្ឋាន រៀបចំប្រកាស ៣ ដោយខ្លួនឯង គឺប្រកាសស្តីពីការកែសម្រួល បន្ថែមការិយាល័យរបស់នាយកដ្ឋាន ប្រកាសស្តីពីការចុះបញ្ជីភ្នាក់ងារជីវសាស្ត្រ និងប្រកាសអន្តរក្រសួងស្តីពីការផ្តល់នីតិសម្បទានជានគរបាលយុត្តិធម៌ ដោយមិនមានការឆ្លងពិភាក្សា ជាមួយថ្នាក់ដឹកនាំនាយកដ្ឋាន មិនឆ្លងថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ដោយគ្មានរបាយការណ៍ និងគ្មានកំណត់ប្រជុំ ហើយប្រកាសចុងក្រោយនេះ គឺធ្វើឡើងដោយផ្ទុយនឹងច្បាប់ ផ្ទុយនឹងព្រះរាជក្រឹត្យតែងតាំងមន្ត្រីរាជការ ផ្ទុយនឹងអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាស័ក្តិរបស់មន្ត្រីអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម និងអនុក្រឹត្យលេខ១៨៨ ស្តីពីការកែសម្រួលអគ្គនាយកដ្ឋាន នៃក្រសួងទៅជាអគ្គលេខាធិការដ្ឋាន ដែលកំណត់ថា អគ្គលេខាធិការដ្ឋាន គឺជាអង្គភាពសម្របសម្រួល មិនមែនជាអង្គភាពជំនាញនោះទេ ដោយករណីនេះ គឺធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងសេចក្តីថ្លៃថ្នូររបស់ក្រសួងយ៉ាងធ្ងន់។

៣-រាល់លិខិតបទដ្ឋានគតិយុត្ត និងលិខិតផ្សេងៗទៀត ចាប់ពីពេលលោកឡើងជាប្រធាននាយកដ្ឋានពេញសិទ្ធិមកនោះ គឺលោកប្រធាននាយកដ្ឋាន តែងតែបង្កបាតុភាពឱ្យមន្ត្រីធ្វើការដោយរំលងប្រធានការិយាល័យ អនុប្រធាន នាយកដ្ឋានទទួលបន្ទុក និងថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក។

IV-ការងារផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ ការយល់ដឹង

IV-១-ការងារដែលត្រូវបានអនុវត្ត

-ឆ្នាំ២០១៦ បានធ្វើសិក្ខាសាលា ថ្នាក់ជាតិផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្ពីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារ- កសិកម្ម បាន០៥ដង និងថ្នាក់រាជធានី ខេត្ត មាន ១៧ខេត្ត សរុប៩៥២នាក់។

-ឆ្នាំ២០១៧ បានធ្វើសិក្ខាសាលា ថ្នាក់ជាតិ ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារ- កសិកម្ម បាន ០២ដង និងថ្នាក់រាជធានី ខេត្ត បាន២០ខេត្ត សរុប៩០៣នាក់។

IV-២-បញ្ហាអសកម្ម និងភាពមិន ប្រក្រតី

១-រាល់ការធ្វើសិក្ខាសាលាផ្សព្វផ្សាយ ថ្នាក់ជាតិ លោកប្រធាននាយកដ្ឋាន មិនដែល អញ្ជើញថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកឱ្យថ្លែង សុន្ទរកថាបិទ ដើម្បីប្រសិទ្ធភាពការងារ និង ដាក់ទិសដៅការងារអនុវត្តឡើយ គឺតែងតែ ធ្វើសុន្ទរកថាបិទដោយខ្លួនឯង ដោយគ្មានវិធាន ការបន្ត និងគ្មានប្រសិទ្ធភាព ដែលនាំឱ្យការងារ នាយកដ្ឋាន និងការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរាជធានី ខេត្ត ធ្លាក់ចុះ ហើយ បែរជាចាំតែចាប់កំហុសអូសទោសទៅវិញ។

២-រាល់សិក្ខាសាលាផ្សព្វផ្សាយជាមួយ ក្រុមហ៊ុនធ្វើអាជីវកម្មសម្ភារកសិកម្ម តែងតែ ប្រើភាសាមិនសមរម្យ និងព្រមានធ្ងន់ៗចំពោះ ក្រុមហ៊ុន ដោយមិនអនុញ្ញាតឱ្យរាយការណ៍ ឬប្តឹងរដ្ឋមន្ត្រីដោយផ្ទាល់ឡើយ។

V-ការងារត្រួតពិនិត្យ និងអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងសម្ភារកសិកម្ម

V-១.ការងារដែលត្រូវបានអនុវត្ត

-ការត្រួតពិនិត្យដើមគ្រាលើការ នាំចូលសម្ភារកសិកម្ម ៖ ឆ្នាំ២០១៦ ក្រុមហ៊ុនបានធ្វើប្រតិវេទន៍ជូនក្រសួង មានចំនួន៧៨ក្រុមហ៊ុន និងឆ្នាំ២០១៧ មាន១១១ក្រុមហ៊ុន។

-ការងារអធិការកិច្ច ៖ ឆ្នាំ២០១៦ បានចុះអធិការកិច្ច១០ខេត្ត ស្មើនឹង៩៦ដេប៉ូ និងឆ្នាំ២០១៧ បានចុះអធិការកិច្ច ២១ខេត្ត ស្មើនឹង ៤១២ដេប៉ូ។

V-២.បញ្ហាអសកម្ម និងភាពមិនប្រក្រតី

១-ការចុះបំពេញបេសកកម្មត្រួតពិនិត្យ សម្ភារកសិកម្មនៅតាមខេត្ត លោកប្រធាននាយកដ្ឋាន គឺមិនបានធ្វើលិខិតផ្ទេរសិទ្ធិការងារឡើយ ដែលបង្កបាតុភាពធ្វើឱ្យស្ទះការងាររដ្ឋបាល ជាពិសេស ការងារផ្តល់សេវាសាធារណៈ ដែលនាំឱ្យអតិថិជន មានការថ្នាំងថ្នាក់ដល់ក្រសួង ៖

-ចុះបំពេញបេសកកម្មនៅខេត្តសៀមរាប (២០-២១,០៧,២០១៧)

-ចុះបំពេញបេសកកម្មនៅខេត្ត-ត្បូងឃ្មុំ (២៦-២៩,១១,២០១៧)

-ចុះបំពេញបេសកកម្មនៅខេត្តកំពត (១១-១៤,១២,២០១៧)។

២-លោកប្រធាននាយកដ្ឋាន តែងតែបង្កលក្ខណៈមិនឱ្យមន្ត្រីនីតិកម្មខេត្ត សហការជាមួយក្រុមការងារអធិការកិច្ចរបស់អនុប្រធាន នាយកដ្ឋាន ឬក្រុមការងារអធិការកិច្ចចុះស្រាវជ្រាវរបស់អង្គការ FAO-EU ដូចជា​ នៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ តាកែវ និងព្រៃវែង… គឺតែងតែមានការហៅមកវិញ នៃមន្ត្រីនីតិកម្មខេត្ត មិនឱ្យចូលរួមសហការជាមួយក្រុមការងារអធិការរបស់នាយកដ្ឋាន និងអង្គការ EAO-EU ឡើយ ដែលករណីនេះ ក្រុមការងារបានរកឃើញបទល្មើសជាច្រើន មានការនាំចូល និងលក់ចែកចាយថ្នាំកសិកម្មខុសច្បាប់ និងថ្នាំកសិកម្មហាមឃាត់ពាសពេញទីផ្សារ ស្ទើរគ្រប់ដេប៉ូ។

៣-បេសកកម្មពិសេសរបស់លោកប្រធាន នាយកដ្ឋាន គឺតែងតែចុះខេត្ត៣ រួមមាន បន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន ក្នុង១ឆ្នាំ ចុះច្រើនដង ប៉ុន្តែបែរជាបទល្មើសទាំងតាមដេប៉ូ ទាំងតាមច្រកព្រំដែននៃខេត្តទាំងនោះ គឺមានការកើនបទល្មើសនាំចូល និងលក់ថ្នាំកសិកម្ម ហាមឃាត់ និងជីកសិកម្មខុសច្បាប់ទ្វេដង។

VI-ការងារនាំចំណូល-ចំណាយថវិការដ្ឋ និងគម្រោងសហប្រតិបត្តិការ

VI-១.ការងារដែលត្រូវបានអនុវត្ត

-ចំណូលថវិកាពីសេវាសាធារណៈ ក្នុងប្រតិបត្តិការពាណិជ្ជកម្មសម្ភារកសិកម្ម ៖ ឆ្នាំ ២០១៦ ប្រមូលបានប្រាក់ចំណូលសេវាសាធារណៈ សរុបចំនួន ៧២៨ ៣៨០ ០០០រៀល និងឆ្នាំ ២០១៧ ប្រមូលបាន៧៣៧ ០៧០ ០០០រៀល។

-ចំណូលពីការពិន័យអន្តរការណ៍ លើសម្ភារកសិកម្ម ៖ ឆ្នាំ២០១៦ ប្រាក់ចំណូលបានពីការពិន័យអន្តរការណ៍ សរុបចំនួន៩៩ ១០០ ០០០រៀល។

VI-២.បញ្ហាអសកម្ម និងភាពមិន ប្រក្រតី

១-រាល់ការប្រើថវិការដ្ឋ ត្រូវបានលោកប្រធាននាយកដ្ឋាន តែងតែគាបសង្កត់មន្ត្រីមិនឱ្យប្រើប្រាស់ឡើយ និងបង្កភាពលំបាកក្នុងការអនុវត្តការងារជានិច្ច ដែលជាហេតុធ្វើឱ្យនាយកដ្ឋានចាយថវិការដ្ឋមិនអស់ខ្ទង់ តាមកម្មវិធី ប្រចាំឆ្នាំឡើយ ជាហេតុធ្វើឱ្យគ្មានប្រសិទ្ធភាពការងារ ពិបាកការពារ និងស្នើសុំបន្ថែមថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំក្រោយៗទៀត។

២-លោកប្រធាននាយកដ្ឋាន តែងតែមានចេតនាបង្កភាពស្មុគស្មាញដោយមិនផ្តល់ មិនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់របស់រដ្ឋដល់មន្ត្រី ជាពិសេសអនុប្រធាននាយកដ្ឋាន ដែលជាក់ស្តែង ផ្តល់ត្រឹមតែក្រដាស១រ៉ាម ក្នុង១ឆមាស ដែលបង្កឱ្យការងារមានភាពអសកម្មធ្ងន់ទាំងការងាររដ្ឋ ទាំងការងារបក្ស។

៣-លោកប្រធាននាយកដ្ឋាន តែងតែបង្កបាតុភាពមិនសហការជាមួយម្ចាស់ជំនួយ ដូចជា FAO EU និង CAVAC ដោយមិនព្រមទទួលយកគម្រោងមកអនុវត្ត ដើម្បីប្រសិទ្ធភាពការងារនាយកដ្ឋានឡើយ គឺថែមទាំងច្រានចោលគម្រោង មិនចង់ជួបម្ចាស់ជំនួយ និងផ្ចាញ់ផ្ចាលអនុប្រធាននាយកដ្ឋានទទួលបន្ទុកគម្រោង ឱ្យលាឈប់ពីការងារធ្វើគម្រោងទាំងនោះ រួមមាន FAO EU និង CAVAC ជាដើម… ដែលតែងតែអនុវត្តផ្ទុយពីខ្លឹមសារគោលការណ៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ឱ្យជំរុញការងារគម្រោងឱ្យមាននៅតាមអង្គភាព។

(នៅមានត)

RELATED ARTICLES