Monday, January 20, 2025
Homeសង្គម និងជីវិតឃើញតែស្បែកជើង និងម៉ូតូលើស្ពាន មិនឃើញម្ចាស់!

ឃើញតែស្បែកជើង និងម៉ូតូលើស្ពាន មិនឃើញម្ចាស់!

ខេត្តកំពង់ចាម ៖ ម៉ូតូ១គ្រឿង រួមនឹងស្បែកជើងមនុស្សប្រុស១គូ ត្រូវបានគេប្រទះឃើញ ទុកចោលនៅលើស្ពានគីហ្សូណា មិនដឹងបាត់ម្ចាស់ទៅណា ជាហេតុធ្វើឱ្យមានការសង្ស័យថា ម្ចាស់ម៉ូតូខាងលើនេះ អាចនឹងលោតទឹកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៥ និង២៥នាទីល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចស្ពានគីហ្សូណា ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលីវេលាម៉ោង៥ និង២៥នាទីល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានពីកងអន្តរាគមន៍ការពារស្ពាន បានឃើញម៉ូតូ១គ្រឿង និងស្បែកជើង១គូូ បន្សល់ទុក នៅលើស្ពានគីហ្សូណា។

ក្រោយទទួលបានព័ត៌មានខាងលើនេះភ្លាម កំលាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងពិនិត្យមើលក្រោមកែបម៉ូតូឃើញប័ណ្ណបើកបរ១សន្លឹក ដែលមានឈ្មោះតន ម៉ុងហេង ភេទប្រុស កើតថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៨៦ ស្រុកកំណើតនោខេត្តកំពង់ចាម និងទូរស័ព្ទ១គ្រឿង ម៉ាកសាំសុង ស៊ីម២ ហើយបានធ្វើកំណត់ហេតុចាប់យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដើម្បីស្រាវជ្រាវសាច់ញាតិ៕

RELATED ARTICLES