Saturday, April 20, 2024
Homeព័ត៌មានជាតិរថយន្ត​​​បើក​ហោះ​បោះ​​ពួយ​​បុក​សំយាប​ផ្ទះ​ជួស​ជុល​ម៉ូតូ ​សំណាង​គ្មាន​អ្នក​របួស​

រថយន្ត​​​បើក​ហោះ​បោះ​​ពួយ​​បុក​សំយាប​ផ្ទះ​ជួស​ជុល​ម៉ូតូ ​សំណាង​គ្មាន​អ្នក​របួស​

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តដឹកប្រពន្ធនិងមិត្តភក្កិក្នុងល្បឿនលឿនពេក រេចង្កូតទៅបុកសំយាបផ្ទះអ្នកជួសជុលម៉ូតូបណ្តាលឲ្យដំបូលយាបខាងមុខផ្ទះ តែពុំបណ្តាលឲ្យនរណាម្នាក់រងរបួសនោះឡើយ កើតកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ ខែសីហា នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើម៉ាកកូរ៉ូឡា ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 2D-4996 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ជាប្រពន្ធនិងមិត្តភក្កិប្រុស២នាក់ តាមបណ្តោយផ្លូវវេងស្រេង  ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តបានរេចង្កូតមកបុកសំយាបផ្ទះជួសជុលម៉ូតូ បណ្តាលឲ្យបាក់ដំបូលយ៉ាបដែលធ្វើពី ឈើចងតង់កៅស៊ូ ធ្វើឲ្យរថយន្តបានវិលមួយជុំ ក្បាលត្រឡប់ក្រោយ បែកកញ្ចក់និងបែកកង់ទៅមុខលែងរួច ។

sxfvdfsdf

ប្រភពបានបន្តទៀតថា បន្ទាប់ពីកើតហេតុភ្លាមអ្នកបើកបររថយន្តកូរ៉ូឡា បានចេញមកទាំងសភាពស្រវឹង ហើយបានដោះស្លាកលេខរថយន្ត គេចខ្លួនបាត់ ដោយទុកឲ្យប្រពន្ធ និងមិត្តភក្តិម្នាក់នៅចាំដោះស្រាយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំនុចកើតហេតុពិនិត្យ ដោយភាពគីខាងរថយន្តសុំចរចាជាមួយម្ចាស់សំយ៉ាបខាងលើ ក្រោយមកបានសម្រួលគ្នាដោយចេញថ្លៃខូតខាតទាំងអស់១៦០ដុល្លារ ហើយម្ចាស់រថយន្តបានយករថយន្តទៅផ្ទះ ដើម្បីយកទៅជួសជុលដោយខ្លួនឯង ៕

fdfddfssad

ថោង ធីម

 

RELATED ARTICLES