ខេត្តសៀមរាប ៖ បុរសជាមគ្គុទេសន៍ទេសចរណ៍ភាសាចិនម្នាក់ ត្រូវនគរព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងប្រឆាំងការជួញដូរគ្រឿងញៀនខេត្តសៀមរាប និងប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ បានធ្វើការឃាត់ខ្លួនពីបទប្រើប្រាស់សារធាតុញៀននៅបន្ទប់ ជួលក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះតាំង សារី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមគ្គុទេសន៍ទេសចរណ៍ភាសាចិន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ញៀនខ្លាំង)។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវដោយសម្ងាត់ រហូតដឹងថា ជនសង្ស័យខាងលើបានប្រើប្រាស់ថ្នាំញៀន ទើបសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនតែម្តង នាំមកចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យនគរបាលប្រឆាំងការជួញដូរគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕
