Monday, January 20, 2025
Homeសង្គម និងជីវិតកូនក្មេងតូចប៉ុណ្ណឹងសោះ ចេះធ្វើបែបនេះទៅរួច

កូនក្មេងតូចប៉ុណ្ណឹងសោះ ចេះធ្វើបែបនេះទៅរួច

ខេត្តស្ទឹងត្រែង ៖ ក្មេងស្រីតូចម្នាក់ បានត្អូញត្អែរប្រាប់ម្តាយរបស់ខ្លួនថានាងឈឺចាប់ត្រង់ប្រដាប់ភេទខ្លាំងណាស់ លុះម្តាយពិនិត្យមើលរួចហើយ សួរនាំជីករកឫសគល់ ទើបកូនស្រីតូច បានទម្លាយរឿងរ៉ាវប្រាប់ថា នាងត្រូវបានប្រុសព្រានម្នាក់ល្បួងនាំទៅកន្លែងដេក រួចចាប់រំលោភនាង កាលពីប៉ុន្មានថ្ងៃមុន ទើបឪពុកម្តាយក្មេងស្រីរងគ្រោះ សម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកជនល្មោភកាមរូបនោះយកមកចាត់ការតាមច្បាប់។

ករណីចាប់ខ្លួនប្រុសព្រានល្បួងរំលោភក្មេងស្រីតូចនេះ បានធ្វើឡើងកាលពីវេលាម៉ោងរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ភូមិគីឡូលេខ៨ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ជនសង្ស័យល្មោភកាម ដែលចាប់រំលោភក្មេងស្រី មានឈ្មោះឌៀប ផុង អាយុ២២ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម និងជាកម្មករធ្វើឥដ្ឋ ស្នាក់នៅឡឥដ្ឋ ក្នុងភូមិគីឡូលេខ៨ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៧ឆ្នាំប៉ុណ្ណោះ និងមានលំនៅ ក្នុងភូមិជាមួយគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ថា ជនសង្ស័យឈ្មោះឌៀប ផុង បានចាប់រំលោភកូនស្រីរបស់គាត់ដែលទើបនឹងមានអាយុ៧ឆ្នាំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងមក នៅចំណុចរោងស្នាក់នៅរបស់កម្មករ ក្នុងទីតាំងឡឥដ្ឋ ដែលជនសង្ស័យស្នាក់នៅ។

យោងពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា កាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងមក ជនសង្ស័យឈ្មោះឌៀប ផុង បានលួងលោមកូនស្រីគាត់ឱ្យចូលក្នុងរោងកម្មករស្នាក់នៅ (ទីតាំងឡឥដ្ឋ) ហើយក៏បានចាប់ រំលោភលើកូនស្រីគាត់តែម្តង។ លុះធ្វើសកម្មភាពរួច កូនស្រីរបស់គាត់មិនទាន់បានប្រាប់ពួកគាត់ជាឪពុកម្តាយភ្លាមនោះទេ រហូតមកដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៨ កូនស្រីក៏ចេះតែត្អូញថាឈឺប្រដាប់ភេទ ទើបពួកគាត់ជាឪពុកម្តាយនឹកសង្ស័យ ក៏ឈ្លេចសួរ ទីបំផុតទើបបែកធ្លាយរឿងរ៉ាវប្រុសព្រានល្មោភកាមចាប់រំលោភកូនស្រីរបស់គាត់៕

RELATED ARTICLES