Sunday, November 17, 2024
Homeតារាខ្មែរពេជ្រ សូលីកា ឆក់បានតួឯកនៅហង្សមាស រឿង “អាពាហ៍ពិពាហ៍ចៃដន្យ”

ពេជ្រ សូលីកា ឆក់បានតួឯកនៅហង្សមាស រឿង “អាពាហ៍ពិពាហ៍ចៃដន្យ”

ពេជ្រ សូលីកា បានលេចមុខនៅកម្មវិធីសែនក្រុងពលីភាពយន្តភាគរបស់ទូរទស្សន៍ហង្សមាស រឿង “អាពាហ៍ពិពាហ៍ចៃដន្យ” ដែលបានធ្វើពិធីសែនក្រុងពលី កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅស្ទូឌីយោ ង្សមាស ព្រែកឯង ខេត្តកណ្តាល។

ពេជ្រ សូលីកា ត្រូវបានថៅកែផលិតកម្មហង្សមាស លើកឱ្យធ្វើជាតួឯកក្នុងភាពយន្តនេះ ជាមួយតារាចម្រៀងនីកូ ចំណែកតួរង គឺតារាចម្រៀង Step ចាប់ដៃគូ ជាមួយអ្នកសម្តែងស្រីម្នាក់ទៀត។ ដោយឡែក តួអង្គសំខាន់ក្នុងឆ្អឹងរឿង មានអ្នកស្រីឌី សាវ៉េត និងអ្នកនាងខាត់ សុឃីម ជាដើម ដែលធ្វើឱ្យផ្ទៃរឿងដែលផ្តោតលើគូស្នេហ៍យុវវ័យនោះ  កាន់តែមានភាពរស់រវើកបន្ថែមទៀត។

តាមរយៈការលេចមុខជាលើកទី២ នៅផលិតកម្មរស្មីហង្សមាស របស់នាងពេជ្រ សូលីកា នៅពេលនេះ គឺនាងឈានចូលទៅថតភាពយន្ត មុនបទចម្រៀងចេញ ហើយពិតណាស់ថា ផលិតកម្មហង្សមាស នៅតែស្វាគមន៍នាងដដែល បើទោះជាកាលពីឆ្នាំមុន ហង្សមាស ធ្លាប់រងការឈឺចាប់ និងបញ្ឈប់នាងសូលីកា កណ្តាលទី  ដោយសារតែបទចម្រៀងរបស់នាងសូលីកា ១វ៉ុលសុទ្ធ ដែលចាប់ដៃគូជាមួយឆន សុវណ្ណរាជ  ជិតនឹងចេញទៅហើយ តែនាងទៅប្រលងចម្រៀងទូរទស្សន៍ CTN ហើយនាងឈានទៅកុងត្រានៅផលិតកម្ម Rock នោះ ធ្វើឱ្យមានជម្លោះយ៉ាងចម្រូងចម្រាសក្តី តែពេលនេះ អតីតតារាចម្រៀងផលិតកម្ម Rock និង M រូបនេះ បានចូលហង្សមាស សាជាថ្មីម្តងទៀត តាមរយៈការធ្វើជាតារាចម្រៀងផង តារាសម្តែងរឿងភាគ ក្នុងផលិតកម្មនេះផង។

ពេជ្រ សូលីកា ដែលធ្លាប់តែច្រៀង និងសម្តែង ជាដៃគូយ៉ាងស៊ីចង្វាក់ជាមួយនីកូ នោះ ត្រូវបានផលិតកម្មហង្សមាស តម្រូវឱ្យពួកគេចាប់ដៃគូសម្តែងក្នុងរឿងភាគ “អាពាហ៍ពិពាហ៍ចៃដន្យ” នេះ  ព្រោះតែកន្លងមក អ្នកដឹកនាំសម្តែងបានសរសើរ វូទេពកោសល្យរបស់នាងសូលីកា ថា មានទេពកោសល្យល្អ កម្រនិងរកបានហើយការថត មិនចាំបាច់ប្រើពេលយូរ ឬថតខុសច្រើនដងនោះ ទេ គឺគេថត២ដង អាចត្រូវតាមប្លង់ ដែលអ្នកដឹកនាំរឿងចង់បាន។

ការចេញមកស្តារមុខជាថ្មីរបស់នាងពេជ្រ សូលីកា នៅផលិតកម្មរស្មីហង្សមាស នេះ ត្រូវបានតារាស្រីមួយចំនួននៅផលិតកម្មហង្សមាស មានកាភ្ញាក់ផ្អើលខ្លាំងថា ទោះជានាងធ្លាប់មានបញ្ហាជាមួយផលិតកម្មនេះ ទាំងចម្រូងចម្រាសម្តងក្តី តែស្រីស្អាតនេះចូលមកភ្លាម បានតួឯកភ្លែតតែម្តង។

ប៉ុន្តែក៏មានអ្នកសិល្បៈជាច្រើន បាននាំគ្នាខ្សឹបខ្សៀវគ្នាដែរថា នាងពេជ្រ សូលីកា ដែលបាត់មុខពីអាជីពសិល្បៈជាច្រើនឆ្នាំនោះ ចាប់ផ្តើមមានសេរីភាពឡើងវិញហើយ បន្ទាប់ពីមុននេះ នាងត្រូវបានគេរាយការណ៍ថា បានជាប់ក្នុងទ្រុងស្នេហ៍លោកធំផ្កាយ២ម្នាក់ ដែលឃុំទុកស្នេហ៍នៅវីឡាដ៏ប្រណីតមួយខ្នង នៅក្បែរវិទ្យាល័យឥន្ទ្រទេវី។ ប៉ុន្តែចំណងស្នេហ៍លួចលាក់របស់នាងសូលីកា និងលោក “ម” នោះ បានឈានទៅចែកផ្លូវគ្នា កាលពីឆ្នាំ២០១៥ ដោយមានព័ត៌មានថា ព្រោះតែស្រីស្រស់តូចតន់សូលីកា ត្រូវបានភរិយាទី២  របស់លោកធំនោះ ប្រើអំពើហិង្សាលើរូបនាងតូចច្រឡឹងនេះ។

ប្រភពបានឱ្យដឹងថា នាងសូលីកា រត់ទៅភ្ជាប់ស្នេហ៍ថ្មីជាមួយកូនអ្នកធំម្នាក់ ហើយនាងបើកហាងលក់បាយនៅទល់មុខវត្តទួលទំពូង (មេភ្លើង) ឈ្មោះហាង “អូនអ៊ូក” ទើបឱ្យតែអ្នកសិល្បៈដូចគ្នា បានជួបនាងសូលីកា ពួកគេបានហៅនាងថា “អូនអ៊ូកៗ” រហូតមក។ ប៉ុន្តែ អ្វីដែលគួរភ្ញាក់ផ្អើលនោះ គឺមានព័ត៌មានដ៏រសើបថា មុនចូលហង្សមាស នេះ នាងពេជ្រ សូលីកា ត្រូវបានផ្សះផ្សាស្នេហ៍ជាមួយលោកធំផ្កាយ២នោះវិញ ហើយតែមន្ត្រីធំនោះ បែរជាបើកសិទ្ធសេរីភាពឱ្យនាងយ៉ាងពេញលេញ ក្នុងការថតសម្តែងសិល្បៈជាថ្មី គឺមិនហួងហែងដូចមុនទៀតឡើយ។

ពេជ្រ សូលីកា ជាម្ចាស់ហាង “អូនអ៊ូក”  នាងជិះរថយន្តទំនើប Range Rover ស៊េរីឆ្នាំ២០១៦ តម្លៃជាង២០ម៉ឺនដុល្លារ ហើយការឈានជើងជាន់ហង្សមាស ជាលើកទី២នេះ ធ្វើឱ្យស្រីស្អាតមានការប្រជែងទីផ្សារជាមួយតារាចម្រៀងហង្សមាស តែម្នាក់គត់ ដែលមានស្ទីលសម្តែងដូចគ្នា គឺនាងទេព បូព្រឹក្ស ដែលកំពុងតែចាប់ដៃគូជាមួយងួន ចាន់ដេវីត ចំណែកនាងសូលីកា ចាប់ដៃគូជាមួយនីកូ។

ដោយឡែក ប្រភពដ៏គួរឱ្យរសើបមួយ បង្ហើបឱ្យដឹងថា នាងសូលីកា មិនត្រូវគ្នាជាមួយតារាចម្រៀងរៀមច្បងមួយចំនួននៅហង្សមាស ព្រោះមានបុរសម្នាក់ ដែលមានឥទ្ធិពលនៅហង្សមាស ធ្លាប់ជាសង្សារនាងដែរ ហេតុនេះហើយ គេជឿថា សូលីកា ដែលគេធ្លាប់តែនិយាយថា នាងមិនសូវចេះគោរពរៀមច្បងនោះ នឹងមានរឿងជាមួយតារាស្រីជើងចាស់របស់ហង្សមាស ខ្លះជាមិនខានឡើយ៕

RELATED ARTICLES