Thursday, October 30, 2025
Homeព័ត៌មានជាតិក្រុមចោរកាប់ប្លន់យកលុយ សមត្ថកិច្ចចាប់បាន៣នាក់ បញ្ជូនឡើងតុលាការតែនាក់

ក្រុមចោរកាប់ប្លន់យកលុយ សមត្ថកិច្ចចាប់បាន៣នាក់ បញ្ជូនឡើងតុលាការតែនាក់

ខេត្តព្រៃវែង ៖ កាលពីយប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១រំលងអាធ្រាត មានករណីក្រុមចោរគំរាមសម្លាប់ប្លន់យកលុយ បណ្តាលឲ្យរងរបួសធ្ងន់ កើតឡើងក្នុងភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បើតាមគណនីហ្វេសប៊ុក ឈ្មោះផូ ចាន់ធូ បានបង្ហោះសារថា “នាងខ្ញុំ អ៊ួច ចន្ធូ អាយុ ១៨ ឆ្នាំ រស់នៅជាមួយ យាយ ស្ថិតនៅ ភូមិ តាមូង ឃុំ ថ្កូវ ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង ។
សូមជម្រាបសួរដល់ពុកម៉ែ បងប្អូន ទាំងអស់គ្នានៅក្នុងបណ្តាញហ្វេសបុកទាំងអស់គ្នា ។
កាលពីយប់ថ្ងៃទី 03 ឈានចូលថ្ងៃទី04 វេលាម៉ោង 1 រំលងអាធ្រាត មានចោរមួយក្រុមបានគាស់ទ្វាផ្ទះរបស់ខ្ញុំ ក្នុងដៃពួកវាមានកាន់ ព្រនង់ កាំបិតផ្គាក់ មកគំរៀមសម្លាប់យាយខ្ញុំ នឹងទាររកលុយពីយាយខ្ញុំ យាយខ្ញុំមានប្រាក់តែ ១០ ម៉ឺនរៀល និង ក្រវិលមួយគូរ អោយពួកវា នឹងសុំអង្វរពួកវាកុំអោយសម្លាប់គាត់ តែវាពួកបានលុយហើយ នៅតែកាប់យាយខ្ញុំយ៉ាងព្រៃផ្សៃ ហើយពួកវាដឹងថាខ្ញុំបានឃើញពួកវា ស្គាល់ពួកវា វាមកកាប់រូបខ្ញុំទៀត តែខ្ញុំបានយកដៃរង ហើយពួកវាបានយកលុយ ហើយ លោតចុះតាមបង្អួចគេចខ្លួនបាត់ ។ យាយរបស់ខ្ញុំត្រូវពួកវាកាប់របួសយ៉ាងធ្ងន់ធ្ងរ រូបខ្ញុំភ័យណាស់ បានស្រែកឆោឡោ អោយអ្នកជិតខាងជួយ ហើយបានរាយការណ៍ជូនសមត្ថកិច្ច មកអន្តរាគមន៍ ភ្លាមៗ ។
កម្លាំងប៉ូលីស បានឃាត់ខ្លួនក្រុមចោរបានទាំងអស់
ពួកវាគឺក្រុមក្មេងស្ទាវក្នុងភូមិ ដែរមានចំនួន03 នាក់
ទី 1 ឈ្មោះ ឈុន សក្តា ភេទ ប្រុស អាយុ ១៨ឆ្នាំ
ទី 2 ឈ្មោះ ហ៊ុន វិសាល ហៅ លក ភេទ ប្រុស
និង ទី 3 ឈ្មោះ សំ រ៉ាដូ ហៅ ក្តូ ភេទ ប្រុស
បច្នុប្បន្នសមត្ថកិច្ច កំពុងធ្វើសំនុំរឿង នឹងបញ្ជូន ទៅ តុលាការ ។
រូបនាងខ្ញុំមានចង្ងល់ ឆ្ងល់ថា ហេតុអ្វីចាប់បានជនសង្ស័យ 03 នាក់ តែចាត់បញ្ជូនទៅខេត្តតែ 02 នាក់ ចុះម្នាក់ទៀតម៉េចក៏ទុកអោយរួចខ្លួន ។
ដោយសារជីវភាពគ្រួសាររបស់រូបនាងខ្ញុំក្រីក្រណាស់ ពុំមានលទ្ធភាពតស៊ូ ក្តីនោះទេ
តែរូបនាងខ្ញុំ មិនអស់ចិត្តសោះ ដោយសារឃើញ អ្នកប្រព្រឹត្ត បទល្មើសមកលើគ្រួសាររបស់នាងខ្ញុំ រួចខ្លួនបែបនេះ ចឹងហើយរូបនាងខ្ញុំសំណូមពរ ដល់ពុកម៉ែ បងប្អូន ដែលនៅក្នុងសង្គមហ្វេសបុកនេះ ជួយស៊ែរឿងនេះផង  ដើម្បីជួយរកយុត្តិធម៍អោយគ្រួសាររបស់រូបនាងខ្ញុំផងចុះ សូមអគុណទុកជាមុន។

ចំពើរឿងហេតុខាងលើ អ្នកយកព័ត៌មានមិនអាចទាក់ទងទៅសមត្ថកិច្ចបានដើម្បីស្រាយចម្ងល់ពីនារីរងគ្រោះនៅឡើយទេ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយជានិច្ច៕

 

RELATED ARTICLES