Thursday, October 30, 2025
Homeព័ត៌មានជាតិគ្រូបង្រៀនជួបគ្រោះអកុសល ព្រោះខុសបច្ចេកទេស ប្រពន្ធកូនទួញយំទាល់តែសន្លប់

គ្រូបង្រៀនជួបគ្រោះអកុសល ព្រោះខុសបច្ចេកទេស ប្រពន្ធកូនទួញយំទាល់តែសន្លប់

ភ្នំពេញ ៖ បុរសជាគ្រូបង្រៀនម្នាក់ បានរៀបចំតបណ្តាញអគ្គិសនីី ដើម្បីដាក់ម៉ូទ័របូមទឹក ក្នុងផ្ទះជួលរបស់ខ្លួន ស្រាប់តែខុសបច្ចេកទេស ក៏បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខអា៦ ផ្លូវខាងសារិន ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះស៊ូ សុធា អាយុ៤៧ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ស្នាក់នៅផ្ទះលេខ៤២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមករៀបចំប្រព័ន្ធទឹកនៅផ្ទះជួលរបស់ខ្លួន ដែលស្ថិតនៅកន្លែងកើតហេតុ ដោយក្នុងនោះ ជនរងគ្រោះបានដាក់ម៉ូទ័របូមទឹកបន្ថែមឡើងទៅជាន់ទី១ និងជាន់ទី២។ ស្រាប់តែអកុសល ខណៈដែលកំពុងតភ្លើងដាក់ម៉ូទ័រទឹក មិនដឹងជាយ៉ាងម៉េច ក៏បណ្តាលឱ្យឆ្លងចរន្តឆក់ជនរងគ្រោះ បណ្តាលឱ្យដួលស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រទះឃើញ ក៏ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ បានបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES